ក្រសួងការបរទេសធ្វើបច្ចុប្បន្នភាពស្ថានភាពជនវៀតណាមនៅមិចស៊ីកូបន្ទាប់ពីការរញ្ជួយដី
(VOVWORLD) -នៅក្នុងសន្និសីទកាសែទប្រចាំខែរបស់ក្រសួងការបរទេសវៀតណាម នារសៀល ថ្ងៃទី២១កញ្ញានៅទីក្រុងហាណូយនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានអញ្ជើញ ឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃ វិទ្យុសម្លេងវៀតណាម
ស្នើឲ្យដឹងអំពីស្ថានភាពពលរដ្ឋវៀតណាម បន្ទាប់ពីការ ការរញ្ជួយដីយ៉ាងខ្លាំងបណ្តាលការស្លាប់និងរងរបួសជាច្រើននៅមិចស៊ីកូនាថ្ងៃទី ១៩កញ្ញា៖
“យោងតាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំនៅមិចស៊ីកូថា បច្ចុប្បន្ន មិន ទាន់មានពលរដ្ឋវៀតណាមណាមួយត្រូវស្លាប់និងរងរបួសក្នុងការរញ្ជួយដីនៅឡើយទេ។ ស្ថាន ទូតវៀតណាមប្រចាំនៅមិចស៊ីកូបានជួយឧបត្ថម្ភនិងរក្សាទំនាក់ទំនង រួមទាំងមាន វិធានការកាំពារពលរដ្ឋចាំបាច់ ធានាសុវត្ថភាព សម្រាប់ពលរដ្ឋវៀតណាមដែល កំពុងរស់នៅនិងធ្វើការផងដែរ”៕