ក្រសួងការបរទេសបានត្រៀមជាស្រេចសម្រាប់ផែនការការពារពលរដ្ឋវៀតណាមនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នៅករណីដែលភាពតានតឹងកើនឡើង ផែនការជម្លៀសគួរតែត្រូវបានរៀបចំ នៅពេលចាំបាច់។ រក្សាទំនាក់ទំនងជាទៀងទាត់ ជាមួយសមាគមជនវៀត ណាមក្នុងស្រុក និងទីភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីទទួលបានជំនួយយ៉ាងរហ័សបំផុត។

ក្រសួងការបរទេសបានត្រៀមជាស្រេចសម្រាប់ផែនការការពារពលរដ្ឋវៀតណាមនៅសហព័ន្ធរុស្ស៊ី - ảnh 1កងកម្លាំងអនុវត្តច្បាប់របស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅទីលានក្រហមក្នុងទីក្រុងមូស្គូថ្ងៃទី ២៤ ខែមិថុនា (រូបថត៖ THX/TTXVN)

នៅថ្ងៃទី ២៤ ខែមិថុនា យោងតាមព័ត៌មានពីក្រសួងការបរទេសបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីក្រុង Rostov on Don និងតំបន់ភាគខាងត្បូងមួយចំនួននៃសហព័ន្ធរុស្ស៊ីមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ប្រឈមមុខនឹងស្ថានការណ៍ខាងលើ ក្រសួងការបរទេសបានបញ្ជាឲ្យស្ថានទូត និងបេសកម្មតំណាងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី តាមដានស្ថានការណ៍ឲ្យបានដិតដល់ និងរៀបចំផែនការការពារ និងឧបត្ថម្ភប្រជាពលរដ្ឋ ជាពិសេសសហគមន៍ ជនវៀតណាមនៅតំបន់ពោលខាងលើ។  ក្រសួងការបរទេសបានផ្តល់អនុសាសន៍ឲ្យប្រជាពលរដ្ឋ អ្នកដែលរស់នៅភាគខាងត្បូងនៃសហព័ន្ធរុស្ស៊ីនិងទីក្រុងម៉ូស្គូ ត្រូវគោរពតាមច្បាប់និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន; គួរតែនៅផ្ទះ មិនគួរចូលរួមក្នុងសកម្មភាពក្នុងការជួបជុំធំៗ ឬធ្វើដំណើរឆ្ងាយៗ ក្នុងទឹកដីប្រទេសរុស្ស៊ី។ នៅករណីដែលភាពតានតឹងកើនឡើង ផែនការជម្លៀសគួរតែត្រូវបានរៀបចំនៅពេលចាំបាច់។ រក្សាទំនាក់ទំនងជាទៀងទាត់ជាមួយសមាគមជនវៀតណាមក្នុងស្រុក និងទីភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីទទួលបានជំនួយយ៉ាងរហ័សបំផុត។

ក្នុងករណីមានអាសន្ន ឬត្រូវការជំនួយ ប្រជាជនចាំបាច់ត្រូវទាក់ទងទៅភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី និងសមាគមវៀតណាមក្នុងប្រទេសម្ចាស់ផ្ទះជាបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ