ក្រសួងការបរទេស​រុ​ស្ស៊ី​ប្រកាស​បណ្ដេញបុគ្គលិកការទូត​អា​មេ​រិ​ក

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមិនា ក្រសួងការបរទេសរុស្ស៊ីបានប្រគល់ជូនស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូនូវកំណត់ទូតស្ដីពីបញ្ជីរាយនាមបុគ្គលិកការទូត ដែលត្រូវបណ្តេញចេញ។
ក្រសួងការបរទេស​រុ​ស្ស៊ី​ប្រកាស​បណ្ដេញបុគ្គលិកការទូត​អា​មេ​រិ​ក - ảnh 1ក្រសួងការបរទេសរុស្ស៊ី (រូបថត៖ TASS)

នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបានប្រកាសសេចក្ដីជូនដំណឹងថា អ្នកការទូតជាន់ខ្ពស់មួយរូបនៃស្ថានបេសកកម្មការទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូដែលត្រូវបានកោះមកកាន់ក្រសួងការបរទេស ដោយបានប្រគល់កំណត់ទូតជាមួយបញ្ជី

រាយនាមបុគ្គលិកការទូតអាមេរិក ដែលត្រូវបានបណ្តេញចេញ ដោយប្រកាសថា "មិនស្វាគមន៍" ដើម្បីតបតវិញទៅនឹងការដែលទីក្រុងវ៉ាស៊ីនតោនបានបណ្ដេញចេញអ្នកការទូតចេញពីស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក៏ដូចជាបុគ្គលិកជនជាតិរុស្ស៊ីនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិផងដែរ។

ភាគីអាមេរិកក៏ទទួលបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា មិនថាសកម្មភាពអមិត្តណាមួយរបស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ីគឺសុទ្ធតែទទួលបានការតបតវិញយ៉ាងម៉ឺងម៉ាត់ និងសក្តិសមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ