ក្រសួងការបរទេសវៀតណាមចេញអនុសាសន៍ជូនដល់ពលរដ្ឋស្ដីពីស្ថាន ភាពនៃជំងឺ Covid-19 នៅកូរ៉េខាងត្បូង

(VOVWORLD) - ស្ថាប័នសុខាភិបាលកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ បានជូន ដំណឹងថា មានករណីឆ្លងជំងឺ Covid-19 ចំនួន១៤២នាក់បន្ថែមទៀតនៅ ប្រទេសនេះ បង្កើនចំនួនអ្នកឆ្លងឡើដល់ទៅ៣៤៦នាក់។
ក្រសួងការបរទេសវៀតណាមចេញអនុសាសន៍ជូនដល់ពលរដ្ឋស្ដីពីស្ថាន ភាពនៃជំងឺ Covid-19 នៅកូរ៉េខាងត្បូង - ảnh 1ការបាញ់ថ្នាំកំចាត់មេរោគនៅផ្សារមួយនៃទីក្រុង Daegu កូរ៉េខាងត្បូង កាលពីថ្ងៃទី២០កុម្ភៈ (រូបថត៖ AFP/TTXVN) 

  មុននោះ នាយប់ថ្ងៃទី២១កុម្ភៈ សមត្ថកិច្ចសុខាភិបាលកូរ៉េខាងត្បូងក៏ បានបញ្ជាក់ករណីស្លាប់ទី២ដោយជំងឺ Covid-19 នៅប្រទេសនេះ ដែលជា អ្នកជំងឺស្ត្រីម្នាក់ មានអាយុ៥០ឆ្នាំ នៅទីក្រុង Busan។

        ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានទទួលស្គាល់ថា ការវិវត្តន៍នៃជំងឺ Covid-19 នៅប្រទេសនេះបានឈានចូលក្នុងដំណាក់កាល “ធ្ងន់ធ្ងរយ៉ាងខ្លាំង”។

        ចំពោះមុខស្ថានភាពនេះ នាថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានកុង ស៊ុល ក្រសួងការបរទេសនិងស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូង បាន ចេញអនុសាសន៍ដល់ពលរដ្ឋវៀតណាមដោយមិនគប្បីទៅកាន់តំបន់នានាដែលកំពុងមានជំងឺ ឬកំពុងរងផលប៉ះពាល់ដោយជំងឺ ព្រមទាំងតាមដានជា ប្រចាំនិងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនៃប្រទេសសាមីដើម្បីរារាំងការឆ្លងមេរោគផងដែរ។

        តាមស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងថា គិតដល់ថ្ងៃទី២១កុម្ភៈ មិនទាន់មានព័ត៌មានណាមួយស្ដីពីពលរដ្ឋវៀតណាម ឆ្លងជំងឺនៅ ឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ