ក្រសួងការបរទេសវៀតណាមនិងកម្ពុជារៀបចំជំនួបប្រាស្រ័យលើកទី៤

(VOVworld) – ចាប់ពីថ្ងៃទី១០ដល់ទី១២ កញ្ញា នៅកម្ពុជា ក្រសួងការបរទេសវៀត
ណាមនិងក្រសួងការបរទេសកម្ពុជាបានរៀបចំជំនួបប្រាស្រ័យលើកទី៤ក្រោម
សហអធីបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Vinh និងរដ្ឋលេខាធិការកម្ពុជាលោក អ៊ុងស៊ាន។តាមនោះ ភាគីទាំង២បានឯកភាពលើ
បណ្ដាវិធានការជំរុញខ្លាំងថែមតៀតកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច
វិនិយោគ ពាណិជ្ចកម្ម វប្បធម៏ អប់រំ និងទេសចរណ៍។

ក្រសួងការបរទេសវៀតណាមនិងកម្ពុជារៀបចំជំនួបប្រាស្រ័យលើកទី៤ - ảnh 1
ទិដ្ឋភាពនៃសប្ដាហ៍វប្បធម៏វៀតណាមនៅកម្ពុជាឆ្នាំ២០១៤


ទាក់ទិនដល់ការធ្វើដង្ហែរក្បួននៅទល់មុខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុង
រយៈពេលកន្លងទៅ លោក Pham Quang Vinh បានស្នើរឲ្យរាជរដ្ឋាភិបាលកម្ពុជា មាន
ដំណោះស្រាយសមស្របសំដៅទប់ស្កាត់មិនទុកឲ្យរឿងហេតុនេះដូច្នេះកើតមាន
ឡើងជាថ្មីម្ដងទៀត។អំពីបញ្ហាសមុទ្រខាងកើក ភាគីទាំង២បានគាំទ្រគោលជំហរ
រួមរបស់អាស៊ាន ឯកភាពថាត្រូវរក្សាសន្តិភាពស្ថិរភាព សន្តិសុខសុវត្ថិភាពនាវាចរ
ណ៍នៅក្នុងតំបន់ ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ
​ជាពិសេសគឺ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ