ក្រសួងការបរទេសវៀតណាមបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីជប៉ុន

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី    ជប៉ុនលោក Suga Yoshihide មកកាន់ប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះព្រមទាំងឆ្លើយសំណួរជាច្រើនទៅកាន់សារពត៌មានទាំងក្នុងនិងក្រៅប្រទេសមានដែលកំពុងយកចិត្តទុកដាក់ផងដែរ ។
ក្រសួងការបរទេសវៀតណាមបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide (រូបថត៖ Nikkei)

ទាក់ទងនឹងសេច ក្តីជូនដំណឹងអំពី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang  បានឲ្យដឹងថា៖

«វៀតណាមអបអរសារទរចំពោះការដែលលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ជ្រើសរើសប្រទេស វៀតណាមជាប្រទេសមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ខ្លួន បន្ទាប់ពីលោកបានចូលកាន់តំណែង។ នេះគឺជា    ភ័ស្តុតាងច្បាស់លាស់មួយនៃការអភិវឌ្ឍដ៏ល្អប្រពៃ ខ្លាំងក្លានិងជាក់ស្តែងក្នុង    វិស័យជាច្រើននៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅរវាងប្រទេសវៀតណាមនិងជប៉ុន។ យើងខ្ញុំបានជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះនឹងទទួលបានលទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលំទូលាយរវាងវៀតណាមនិងជប៉ុន ព្រមទាំងជួយស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ផងដែរ។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានទាក់ទងនឹងសកម្មភាពរបស់ចិននាពេលថ្មីៗនេះនៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថាវៀតណាមមានភស្តុតាងជាប្រវត្តិសាស្ត្រ និងមានមូលដ្ឋានខាងគតិយុត្តិយ៉ាងគ្រប់គ្រាន់ស្តីពីអធិបតេយ្យភាពលើប្រជុំកោះទាំងពីរ រួមមាន Hoang Sa  និង Truong Sa របស់វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា៖

«គោលជំហរឥតងាករេបស់វៀតណាម គឺប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលគេហៅថាទីក្រុង Sānshā និងសកម្មភាពពាក់ព័ន្ធនានា ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម ដោយចាត់ទុកថាអំពើទាំងនេះជាមោឃៈ និងពុំបានទទួលស្គាល់បានឡើយ។ ពីព្រោះវាគ្មានផលប្រយោជន៏ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេស និងបង្ករអោយមានភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាក្នុងតំបន់និងពិភពលោកផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ