ក្រសួងការពារជាតិផ្តោតសំខាន់លើការត្រៀមរៀបចំឲ្យឆ្នាំ អាស៊ាន ២០២០

(VOVWORLD) -កិច្ចប្រជុំនេះបានផ្តោតលើការត្រួតពិនិត្យលើការងារត្រៀមរៀបចំរបស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និងការដែលវៀតណាមទទួលដំណែងជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការពារជាតិផ្តោតសំខាន់លើការត្រៀមរៀបចំឲ្យឆ្នាំ អាស៊ាន ២០២០ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Bqp.vn)

នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំរវាងក្រសួងការពារជាតិ និងក្រសួងការបរទេស ស្ដីពីឆ្នាំ អាស៊ាន ២០២០។

កិច្ចប្រជុំនេះបានផ្តោតលើការត្រួតពិនិត្យលើការងារត្រៀមរៀបចំរបស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និងការដែលវៀតណាមទទួលដំណែងជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តំណាងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិបានរាយការណ៍អំពីល្បឿននៃការងារត្រៀមរៀបចំឲ្យរាល់សកម្មភាពក្នុងឆ្នាំ
អាស៊ាន២០២០។

ហេតុដូច្នេះហើយ នាឆ្នាំ២០២០ ក្រៅពីព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិនោះ កិច្ចសហប្រតិបត្តិការ ការពារជាតិអាស៊ាន និងក្រសួងការពារជាតិក៏មានសកម្មភាពសំខាន់ៗដូចជា៖ ពិធីរំលឹកខួបលើកទី ១០ ឆ្នាំនៃការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបើកទូលាយ ADMM + ពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម និងបណ្ដាកិច្ចប្រជុំ ការពារជាតិ យោធាជាដើម។ នេះគឺជាឱកាសផង និងជាការសាកល្បងផង ហេតុដូច្នេះហើយ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការវិនិយោគលើប្រភពកម្លាំងឲ្យសមស្រប។ ក្នុងនោះ បណ្ដាកិច្ចប្រជុំការពារជាតិ និងយោធាក្នុងឆ្នាំអាស៊ាន ២០២០ ចាំបាច់ត្រូវផ្ដល់អាទិភាពលើការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការពារជាតិ យោធាក្នុងប្លុកអាស៊ាន និងរវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ; និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យជួយឧបត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ