ក្រសួងការពារជាតិសហរដ្ឋអាមេរិកថ្កោលទោសចិនពីអំពើបុកឲ្យលិចនាវានេសាទវៀតណាមនៅសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី៩ មេសា (តាមម៉ោងសហរដ្ឋអាមេរិក) ក្រសួងការពារជាតិសហ រដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសអំពើរបស់ចិនក្នុងការបុកឲ្យលិចនាវានេសាទរបស់វៀតណាមនៅតំបន់សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាមនៅសមុទ្រខាងកើត។ 

សេចក្ដីថ្លែងការណ៍ បានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានស្ដីពីការដែលនាវាឆ្មាំសមុទ្រចិនបានប៉ះពាល់ហើយបុកឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមនៅតំបន់សមុទ្រជិតនឹងប្រជុំកោះ Hoang Sa។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ “អំពើរបស់ចិនដើរផ្ទុយទៅនឹងចក្ខុ វិស័យរបស់អាមេរិកអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរី ភាពនិងបើកចំហ ក្នុងនោះប្រទេសទាំងអស់មិនថាធំឬតូច សុទ្ធតែត្រូវបាន ធានាអធិបតេយ្យភាព មិនត្រូវបង្ខំ ហើយមានសិទ្ធិអភិវឌ្ឍសេដ្ឋកិច្ចស្រប ទៅតាមគោលការណ៍និងស្ដង់ដារអន្តរជាតិនានាផងដែរ។ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសំដៅធានាសេរីភាពនាវាចរណ៍និងឱកាសសេដ្ឋកិច្ចក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទាំងមូល”។

        សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកក៏បានចាត់ទុកថា ជំងឺឆ្លង Covid-19 បានសរឲ្យឃើញយ៉ាងច្បាស់ថែមទៀតនូវសារសំខាន់នៃ សណ្ដាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់ ដោយសារវាបង្កលក្ខណៈឲ្យ យើងដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងរួមប្រកបដោយតម្លាភាព ប្រមូលផ្ដុំនិងប្រសិទ្ធភាព។ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យភាគីទាំងអស់ អត់ធ្មត់ កុំឲ្យមានសកម្មភាពដែលបង្កឡើងអស្ថិរភាពក្នុងតំបន់ ដែលអាច បង្វែរកិច្ចខិតខំប្រឹងប្រែងសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ឬបង្ក ឡើងគ្រោះអាសន្នមិនចាំបាច់ដែលនាំទៅការខូចខាតខាងមនុស្សនិងទ្រព្យសម្បត្តិ។  

       ពាក់ព័ន្ធដល់រឿងហេតុពោលខាងលើ កាលពីថ្ងៃទី៣ មេសា កន្លងទៅ តំណាងក្រសួងការបរទេសវៀតណាមបានទាក់ទងជាមួយតំណាងស្ថានទូតចិនហើយប្រគល់កំណត់ទូតប្រឆាំងជំទាស់ ក៏ដូចជាសំណូមពរឲ្យចិនស៊ើប អង្កេតរឿងហេតុនេះ ដាក់ពិន័យយ៉ាងតឹងរឹងចំពោះបុគ្គលិកនិងនាវាឆ្មាំ សមុទ្រចិនពោលខាងលើ មិនទុកឲ្យកើតមានរឿងហេតុប្រហាក់ប្រហែល ជាថ្មីម្ដងទៀត ព្រមទាំងសងសំណងដោយសមហេតុសមផលសម្រាប់ការ ខូចខាតរបស់អ្នកនេសាទវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ