ក្រសួងការពារជាតិឡាវរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់ យុទ្ធជនស្ម័គ្រចិត្តវៀតណាមជួយឧបត្ថម្ភ

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់យុទ្ធ
ជនស្ម័គ្រចិត្តវៀតណាមជួយឧបត្ថម្ភឡាវ (៣០ តុលា ១៩៩៤-៣០ តុលា ២០១៤) នា
ព្រឹកថ្ងៃទី៣០តុលា នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងការពារជាតិឡាវបានសហការជាមួយ
ស្ថានទូតវៀតណាម មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅឡាវ រៀបចំមិទ្ទីងរំលឹក
ខួបនិងតាំងពិព័រណ៍រូបថតស្ដីពីសកម្មភាពទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស
និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាម-ឡាវ។នៅ
ទីនេះ ឧត្តមសេនីយ៍ទោSouvone Leuangboumy អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា
អគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានសង្កត់ធ្ងន់ថា កម្លាំងកងទ័ពឡាវគប្បីយល់
ច្បាស់ប្រវតិ្តសាស្ត្រសម្ព័ន្ធភាពតស៊ូនៃជំនាន់មុនៗ ហើយបង្កើនចំណងសាមគ្គីភាព
ជាមួយកងទ័ពប្រជាជនវៀតណាមក្នុងសភាពការណ៍ថ្មី។

ក្រសួងការពារជាតិឡាវរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់ យុទ្ធជនស្ម័គ្រចិត្តវៀតណាមជួយឧបត្ថម្ភ - ảnh 1
ពិធីកាត់ខ្សែបូរសម្ភោធការតាំងពិព័រណ៍អំពីប្រវត្តិសាស្ត្រទំនាក់ទំនងជាប្រពៃណី
សាមគ្គីភាពជាពិសេសរវាងវៀតណាមនិងឡាវ


ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិឡាវនិងស្ថានទូតវៀតណាម
ប្រចាំនៅឡាវ បានកាត់ខ្សែបូរសម្ភោធការតាំងពិព័រណ៍អំពីប្រវត្តិសាស្ត្រទំនាក់ទំនង
ជាប្រពៃណី សាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀត
ណាម-ឡាវតាមដំណាក់កាលនានា៕                                                

                                                          Quoc Khanh អ្នកកាសែតVOVប្រចាំនៅឡាវ

ប្រតិកម្មទៅវិញ

ផ្សេងៗ