ក្រសួងការពារជាតិអាមេរិក៖ ឯកសារលេចធ្លាយ​របស់​អាមេរិក​អាចប៉ះពាល់​ដល់​សន្តិសុខជាតិ

(VOVWORLD) - ក្រសួងការពារជាតិអាមេរិកកំពុងស៊ើបអង្កេតថាតើរឿងហេតុនេះកើតឡើងយ៉ាងដូចម្តេច ក៏ដូចជាវិសាលភាពនៃបញ្ហា។
ក្រសួងការពារជាតិអាមេរិក៖ ឯកសារលេចធ្លាយ​របស់​អាមេរិក​អាចប៉ះពាល់​ដល់​សន្តិសុខជាតិ - ảnh 1អគារមន្ទីរបញ្ចកោណ ទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ១០ ខែមេសា លោក Chris Meagher ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការលេចធ្លាយឯកសារយោធាអាមេរិកប្រមាណ ១០០ ទំព័រ នាពេលថ្មីៗនេះ បង្កគ្រោះអាសន្នដ៏ "ធ្ងន់ធ្ងរ" ចំពោះសន្តិសុខជាតិ។ យោងតាមលោក Meagher ការលេចធ្លាយឯកសារនេះបានបង្ក"គ្រោះអាសន្នដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ ហើយអាចបែកធ្លាយព័ត៌មានមិនពិត"។ អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោកបានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកកំពុងស៊ើបអង្កេតថាតើរឿងហេតុនេះកើតឡើងយ៉ាងដូចម្តេច ក៏ដូចជាវិសាលភាពនៃបញ្ហា។

នាថ្ងៃទី ៧ ខែមេសា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតលើប្រភពដើម និងភាពត្រឹមត្រូវនៃឯកសារទាំងនេះ ហើយរបាយការណ៍ជាច្រើនបានបង្ហាញថាវាចាប់ផ្តើមលេចឡើងនៅលើបណ្តាញទំនាក់ទំនងសង្គម។ នាបច្ចុប្បន្ននេះ ឯកសារជាច្រើនលែងមានវត្តមាននៅលើបណ្ដាញអ៊ីនធឺណិតដូចពីមុនទៀត ហើយមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីដកព័ត៌មានទាំងនេះចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ