ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃចំពោះលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិ ប្រធានគណៈកម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានសំណូមពរឲ្យស្ថាប័ន អង្គភាពទាំងអស់បន្តកែតម្រូវការងារ ឲ្យស្របទៅតាមការវិវត្តន៍នៃជំងឺឆ្លង កុំឲ្យបាត់បង់ភាពម្ចាស់ការក្នុងគ្រប់ កាលៈទេសៈនោះទេ។
ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃចំពោះលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 - ảnh 1 បណ្ដាតំណាងនៅទីក្រុងហាណូយចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការពារប្រទេស)

នាព្រឹកថ្ងៃទី២៧ មេសា គណៈ កម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំតាម អនឡាញវាយតម្លៃចំពោះលទ្ធផលនៃការងារនេះនាពេលកន្លងទៅ។ របាយ ការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា បណ្ដាអង្គភាពយោធាបានទទួល យកមនុស្សប្រមាណ៦ម៉ឺននាក់មកធ្វើចត្តាឡីស័កនៅតាម១៥០ កន្លែង ក្នុង នោះជាង៥៩ពាន់នាក់បានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករួចហើយ។ ថ្លែង នៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិ ប្រធានគណៈកម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានសំណូម ពរឲ្យស្ថាប័ន អង្គភាពទាំងអស់បន្តកែតម្រូវការងារ ឲ្យស្របទៅតាមការវិវត្តន៍នៃជំងឺឆ្លង កុំឲ្យបាត់បង់ភាពម្ចាស់ការក្នុងគ្រប់ កាលៈទេសៈនោះទេ។ ទន្ទឹមនឹងនោះជានិច្ចកាលប្រុងប្រយ័ត្ន ត្រៀមខ្លួនជា ស្រេចប្រយុទ្ធការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាពសមុទ្រ កោះ ព្រំដែន រក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ