ក្រសួងការពារប្រទេសវៀតណាម ជួបប្រជុំគណៈកម្មការដឹកនាំការបង្ការនិងប្រឆាំងនឹងជម្ងឺរាតត្បាត Covid -១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែមិនា នៅទីក្រុងហាណូយ គណៈកម្មការដឹកនាំការបង្ការនិងប្រឆាំងនឹងជំងឺ Covid -១៩ នៃក្រសួងការពារប្រទេសវៀត     ណាម បានរៀបចំកិច្ចប្រជុំលើកទី ៣ ស្តីពីការការងារបង្ការនិងប្រឆាំងជំងឺរាតត្បាតនាពេលខាងមុខ។

គិតរហូតដល់ថ្ងៃទី ១០ ខែមីនា អង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម បានទទួលរៀបការងារដាក់នៅដាច់ដោយឡែកចំពោះពលរដ្ឋវៀតណាមនិងជនបរទេសជាង ១៦.០០០ នាក់មកពីបណ្តាប្រទេសដែលផ្ទុះជំងឺរាតត្បាតនេះ។ ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនិងពិបាកប៉ាន់ស្មាននៃជំងឺរាតត្បាតនេះ ក្រសួងការពារប្រទេសវៀតណាម បាននិងកំពុងត្រួតពិនិត្យនិងពង្រឹងកងកម្លាំងគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមខ្លួនជាស្រេចទប់ទល់នឹងសេណារីយ៉ូនៃជម្ងឺរាតត្បាត Covid-១៩ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធាបានអោយដឹងថា៖ «នាយកដ្ឋានពេទ្យយោធាបានរៀបចំវគ្គហ្វឹកហាត់និងដកបទពិសោធន៍ជាភ្លាមៗព្រមទាំងធ្វើបច្ចុប្បន្នភាពនូវចំណេះដឹងថ្មីៗសម្រាប់អង្គភាពពេទ្យយោធាទាំងមូលមុនពេលជំងឺរាតត្បាត Covid -19 ឈានទៅដំណាក់កាលទី ២ ។ ជាក់ស្តែង មន្ទីរពេទ្យយោធា ១០៨, ១០៣, ១៧៥ និងវិទ្យាស្ថានវេជ្ជសាស្ត្របម្រុងកងទ័ពមានលទ្ធភាពធ្វើតេស្ត និងបញ្ជាក់សម្គាល់អំពីជំងឺ Covid ១៩។ រីឯវិទ្យាស្ថានពេទ្យយោធាបានប្រកាសនូវឈុតសំណាកវិភាគវីរុសនិង ឧបករណ៍ KIT រកឃើញវីរុសកូរ៉ូណាប្រភេទថ្មីផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ