ក្រសួងកសិកម្ម៖ ផ្តួចផ្តើមវិធានការក្នុងការប្រើប្រាស់និងនាំចេញផ្លែគូលេន

(VOVWORLD) - មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Bac Giang ក៏បានទាក់ទងជាមួយនាយកដ្ឋានការពារដំណាំ ដែលជាដំណាក់កាលត្រៀមរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសចិន ក៏ដូចជាទីផ្សារមួយចំនួន ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងទៀត ក៏មានការរៀបចំយ៉ាងពេញលេញផងដែរ។ 
ក្រសួងកសិកម្ម៖ ផ្តួចផ្តើមវិធានការក្នុងការប្រើប្រាស់និងនាំចេញផ្លែគូលេន - ảnh 1ផ្លែគូលេនជិតបានប្រមូលផល

ដើម្បីម្ចាស់ការដោះស្រាយរាល់ការលំបាកក្នុងផលិតកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មក្នុងបរិបទឆ្លងរាលដាល ជំងឺរាត ត្បាតកូវីដ១៩ ដែលកំពុងវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ ជាពិសេសគឺផលិតផលកសិកម្មកំពុង ត្រូវបានប្រមូលផល ដូចជាបន្លែ ផ្លែគូលេននិងផ្លែមៀន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានស្នើរឲ្យអង្គភាពចំណុះ ក្រ សួង ដើម្បីសម្របសម្រួលយ៉ាងសកម្មជាមួយមូលដ្ឋាន ច្បាមជាប់ស្ថានភាពជាក់ស្តែង និងចាត់ចែងកម្លាំងត្រួតពិនិត្យសម្រាប់ការនាំចេញផលិតផលកសិកម្ម ក្នុងនោះ មានផ្លែគូលេន ដែលជិតបានប្រមូលផល។

លោក Hoang Trung ប្រធានមន្ទីរការពារដំណាំបានឲ្យដឹងថា រហូតមកដល់ពេលនេះ លេខកូដសម្រាប់តំបន់ដាំដុះ មូលដ្ឋានវេចខ្ចប់នៅតាមមូលដ្ឋាន បានត្រៀមរួចរាល់ក្នុងការនាំចេញផ្លែ គូលេនទៅកាន់បណ្តាទីផ្សារ៖ “ការងារត្រៀមរៀបចំបច្ចុប្បន្នសម្រាប់តំបន់នានាគឺសកម្មណាស់។ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Bac Giang ក៏បានទាក់ទងជាមួយនាយកដ្ឋានការពារដំណាំ ដែលជាដំណាក់កាលត្រៀមរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសចិន ក៏ដូចជាទីផ្សារមួយចំនួន ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងទៀត ក៏មានការរៀបចំយ៉ាងពេញលេញផងដែរ។ ជាពិសេស ជាមួយប្រទេសជប៉ុនឆ្នាំនេះ បានបញ្ចប់ការចរចា ហើយជប៉ុនបានអនុញ្ញាតិឱ្យភ្នាក់ងារវៀតណាមទទួលបន្ទុកការត្រួតពិនិត្យ”។

បច្ចុប្បន្ននាយកដ្ឋានធានាគុណភាពកសិកម្មនិងជលផលកំពុងបន្តដឹកនាំ គាំទ្រនិងមានដំណោះស្រាយដែលអាចធ្វើបាននិងទាន់ពេលវេលា ដើម្បីសម្រួលដល់ចរាចរ ការនាំចូល នាំចេញនិងប្រើប្រាស់ទំនិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ