ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាបានលុបចោលបញ្ជាហាមឃាត់ការនាំចូលត្រីពីប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឱ្យបន្តនាំចូលជលផល ជាពិសេសគឺត្រី ៤ ប្រភេទ ដូចជា៖ ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីប្រទេសវៀតណាមដើម្បីធានាការឆ្លើយនឹងតម្រូវការក្នុងស្រុក 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាបានលុបចោលបញ្ជាហាមឃាត់ការនាំចូលត្រីពីប្រទេសវៀតណាម - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ internet)

នាថ្ងៃទី ៨ ខែកុម្ភៈ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាត ឱ្យបន្តនាំចូលជលផល ជាពិសេសគឺត្រី ៤ ប្រភេទ ដូចជា៖ ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីប្រទេស វៀតណាម ដើម្បីធានាការឆ្លើយនឹងតម្រូវការក្នុងស្រុក ក៏ដូចជាគោរពតាមច្បាប់និងបទបញ្ញត្តិជាធរមាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា បានបញ្ជាក់ថានឹងបន្តដោះស្រាយការលំបាកនិងបញ្ហាប្រឈមសម្រាប់វិស័យវារីវប្បកម្ម។ គួរបញ្ជាក់ថា បញ្ជាហាមឃាត់នាំចូលត្រីដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចុះនាថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីនៃក្រសួងនេះ និងតំណាងសមាគមវារីវប្បកម្ម អ្នកផ្គត់ផ្គង់ និងអ្នកនាំចេញនាំចូលជលផលរបស់កម្ពុជា ដើម្បីជួយគាំទ្រដល់ប្រជានេសាទចិញ្ចឹមត្រីក្នុងស្រុកដែលកំពុងជួបការលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ