ក្រសួងនគរបាលរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ
VOV -  
(VOV) /  
|
រដ្ឋមន្ត្រីក្រសួងនគរបាល Tran Dai Quang និងរដ្ឋមន្ត្រីក្រសួងសន្តិសុខនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Thoong Ban Seng a Phon |
VOV-នាព្រឹកថ្ងៃទី១៧សីហានៅក្រុងហាណូយក្រសួងនគរបាលវៀត
ណាមបានរៀបចំពិធីរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ឡាវ លើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង
សហប្រតិបត្តិការវៀតណាម-ឡាវនិងលើកទី៦៧ទិវាប្រពៃណីនគរបាល
ប្រជាជន។ លោក Le Hong Anh សមាជិកការិយាល័យនយោបាយសមាជិក
អចិន្ត្រៃយ៍គណៈលេខា រដ្ឋមន្ត្រីក្រសួងនគរបាល Tran Dai Quang និងរដ្ឋមន្ត្រី ក្រសួងសន្តិសុខនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Thoong
Ban Seng a Phon បានចូលរួមពិធី។ នៅទីនេះសមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម Tran Dai Quang បានអះអាងថា មនោសញ្ចេតនាស្មោះសរស្មោះត្រង់របស់ប្រជាជននៃប្រទេសទាំងពីរវៀត
ណាម-ឡាវត្រូវបានសាកល្បងតាមរយៈបណ្ដាការតស៊ូយូអង្វែងពោពេញ
ទៅដោយការលំបាក។ កំលាំងនគរបាលនៃប្រទេសទាំងពីរបានមានកិច្ច
សហការតស៊ូជាមួយបណ្ដាប្រភេទបទល្មើសឆ្លងដែនពិសេសគឺបទល្មើស គ្រឿងញានព្រហ្មទ័ណ្ឌប្រកបដោយមានប្រសិទ្ធភាព។ នៅពិធីលោក
Thoong Ban Seng a Phon បានតាងនាមឲ្យបក្សរដ្ឋឡាវប្រគល់គ្រឿង
ឥស្សារិយយសសេរីភាពជូនរដ្ឋមន្ត្រីនគរបាលវៀតណាម Tran Dai Quang
និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ Dang Van Hieu ផងដែរ៕
VOV
-VOV