ក្រសួងពាណិជ្ជកម្មអាមេរិកហូតពន្ធខ្ពស់មុខទំនិញត្រីប្រាវៀតណាម
|
ត្រីប្រាវៀតណាម (រូបថតៈ hanoimoi.vn) |
(VOVworld)-ក្រសួងពាណិជ្ជកម្មអាមេរិកនាថ្ងៃទី៥កញ្ញាបានជូនដំណឹងបថម អំពីវគ្គ
ត្រួតពិនិត្យរដ្ឋបាលលើកទី៩ចំពោះមុខទំនិញត្រីប្រា ត្រីបាសារបស់វៀតណាម។ តាម
នោះ មុខទំនិញត្រីប្រាក្លាសេរបស់វៀតណាមនាំចេញទៅអាមេរិកក្នុងរយៈពេលចាប់ពី
ថ្ងៃទី១សីហា២០១១ដល់ថ្ងៃទី៣១កក្កដាត្រូវហូតពន្ធប្រឆំាងបង្ខូចតម្លៃខ្ពស់។ ក្រសួង
ពាណិជ្ជកម្មអាមេរិកបានសម្រេចជ្រើសរើស ឥណ្ឌូនេស៊ីជាប្រទេសជំនួស ដើម្បី
ហូតពន្ធលក់បង្ខូចតម្លៃ។ សមាគមកែច្នៃនិងនាំចេញ ជលផលវៀតណាម (Vasep) បានប្រឆំាងជំទាស់ចំពោះសេចក្តីសម្រេចដ៏ ចៃដន្យនិងមានការខ្វែងគំនិតនេះ។ លោក
Truong Dinh Hoe អគ្គលេខាធិការ Vasep ឲ្យដឹងថា៖
“Vasepមានការភ្ញាក់ផ្អើលខ្លាំងនិងមានការអរិចិត្តចំពោះការបំរែបំរួលដោយ
ចៃដន្យ និងការជ្រើសរើសប្រទេសជំនួស។ យើងខ្ញុំគិតថា ក្រសួងពាណិជ្ជកម្ម អាមេរិកត្រូវមានការសំឡឹងមើលបរានុម័តជាង យុត្តិធម៌ជាងក្នុងដំណើការ
ពិចារណាលើពាក្យប្តឹងតវ៉ានេះ"៕