ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានរៀបចំពិធីបង្ហាញមុខ “មូលដ្ឋានគ្រឹះផ្តល់សេវាកម្មនៃមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ (SOC)។

ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ  - ảnh 1ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ 

មូលដ្ឋានគ្រឹះផ្តល់សេវាកម្មនៃមជ្ឈ មណ្ឌលប្រតិបត្តិការសុវត្ថិភាព សន្តិសុខបណ្តាញ (SOC) បានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការនៃការតភ្ជាប់និងចែករំលែកព័ត៌មាន រួមចំណែកដើម្បីធានាសុវត្ថិភាពនិងសន្តិសុខបណ្តាញសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ។ដោយហេតុនេះ បានជួយដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា កាត់បន្ថយពេលវេលាឱ្យបាន ៩០% នៃបរិមាណ និងលាតត្រដាងនូវគំរូ “ស្រទាប់ ៤”  ក៏ដូចជា ជ្រើសរើសយកមូលដ្ឋានគ្រឹះផ្តល់សេវាកម្ម SOC ដើម្បីបំពេញតាមតម្រូវការនៃការតភ្ជាប់និងចែក រំលែកព័ត៌មាន។

អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Thanh Hung បានមានប្រសាសន៍ថា វៀត ណាមកំពុងចូលទៅក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។ ហេតុដូច្នេះសុវត្ថិភាពនិងសន្តិសុខបណ្តាញគឺជាលក្ខខណ្ឌមូលដ្ឋាន ដែលជាកត្តាសំខាន់និងមិនអាចផ្តាច់ចេញពីគ្នាបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ