ក្រសួងយុត្តិធម៌វៀតណាមនិងឡាវជួបពិភាគ្សាជាន់ខ្ពស់
|
ក្រសួងយុត្តិធម៌វៀតណាមនិងឡាវជួបពិភាគ្សាជាន់ខ្ពស់
(រូបថតៈ vietnam+) |
(VOVworld)-នាថ្ងៃទី២៤ធ្នូនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ គណៈប្រតិភូជាន់ ខ្ពស់នៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីលោក Ha Hung Cuong បានមានការជួបពិភាគ្សាជាន់ខ្ពស់ជាមួយគណៈប្រតិភូនៃក្រសួងយុត្តិធម៌ឡាវ ដឹកនាំដោយរដ្ឋមន្ត្រីលោក Bounkeut Sangsomsak ។នៅក្នុងជំនួបនេះ ភាគីទាំង ពីរបានវាយតម្លៃខ្ពស់នូវស្ថានភាពអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ
២០១៥ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដោយបានទទួលស្គាល់ថា
សកម្មភាពសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរកំពុងអភិ
វឌ្ឍន៍យ៉ាងល្អ ប្រសើរ តាមទិសជាក់ស្តែងនិងស៊ីជម្រៅ។ ភាគីទាំងពីរក៏បាន
ពិភាគ្សានិងបង្កើន កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាពិសេស
ក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងនោះមានការអនុវត្តការផ្តួចផ្តើមគំនិតដែលបាន
អនុម័តនៅសន្និសីទថ្នាក់រដ្ឋ មន្ត្រីយុត្តិធម៌នៃបណ្តាប្រទេសអាស៊ាន។
បញ្ចប់ជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខា លើកម្មវិធីសហប្រតិបត្តិការឆ្នាំ២០១៦ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ លើ វិស័យច្បាប់និងយុត្តិធម៌៕