ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា


ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា - ảnh 1
ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា (VOV)

        Vovworld-រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim
Tien បាមមានពិធីអធិប្បាយចំពោះមុខគណៈកម្មាធិការទទួលបន្ទុកអំពី​បញ្ហា
សង្គមនៃរដ្ឋសភាវៀតណាមជុំវិញការផ្ដល់ប័ណ្ណធ្វើសកម្មភាពនិងលិខិត​អនុញ្ញាត
ធ្វើសកម្មភាពមូលដ្ឋានពិនិត្យព្យាបាលជំងឺ។​ សម័យប្រជុំនៃគណៈ​កម្មាធិការទទួល
បន្ទុកអំពីបញ្ហាសង្គមបានបើកនាព្រឹកថ្ងៃទី១៣មេសានៅទីក្រុងហូជីមិញ។​ តាម
របាយការណ៍នៃក្រសួងសុខាភិបាលថា នាបច្ចុប្បន្នបណ្ដាមន្ទី​ពេទ្យឯកជនមូលដ្ឋាន
ពិនិត្យព្យាបាលជំងឺឯកជននិងអ្នកធ្វើសកម្មភាពពេទ្យ​ឯកជនត្រូវបានមន្ទីសុខាភិបាល
ផ្ដល់ប័ណ្ណធ្វើសកម្មភាពនិងលិខិតអនុញ្ញាតធ្វើសកម្មភាពតាមសមត្ថកិច្ច។ ប៉ុន្តែនៅ
មន្ទីពេទ្យចំនួន៣៦របស់រដ្ឋនោះ​អត្រាផ្ដល់​ប័ណ្ណធ្វើសកម្មភាពត្រឹមតែទទួលបាន៩០%
អត្រាផ្ដល់លិខិតធ្វើសកម្មភាព​ទទួល​បាន៩៥%។​ ក្រសួងសុខាភិបាលបានស្នើរការ
ផ្ដល់ប័ណ្ណធ្វើសកម្មភាព​គួរ​តែអនុវត្តក្នុងអំឡុង៥ឆ្នាំម្ដងជំនួសឲ្យការផ្ដល់តែម្ដងដូច
មុននេះដើម្បីគ្រប់គ្រងល្អជាងអំពីគុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ