ក្រសួងស្ថាប័នជាច្រើនអបអរសាទរវិទ្យុសំលេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

(VOVWORLD) -នៅរសៀលថ្ងៃ ១៨ ខែមិថុនា ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនាឆ្នាំ១៩២៤ / ថ្ងៃទី២១មិថុនាឆ្នាំ ២០១៨) ក្រសួងស្ថាប័ននិងមូលដ្ឋានជាច្រើនបានអញ្ជើញមកអបអរសាទរចំពោះវិទ្យុសម្លេង វៀតណាម។
ក្រសួងស្ថាប័នជាច្រើនអបអរសាទរវិទ្យុសំលេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1 ក្រសួងស្ថាប័នជាច្រើនអបអរសាទរវិទ្យុសំលេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នង ការនយោបាយនៃកងទ័ពប្រជាជនវៀតណាម អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថា វិទ្យុសម្លេងវៀតណាមសម្រេចបាននូវសមិទ្ធផលក្នុងការអភិវឌ្ឍដូចសព្វថ្ងៃគឺដោយសារមានការជួយឧបត្ថម្ភនិង ប្រកៀកស្មាគ្នារបស់កងទ័ពប្រជាជនវៀតណាម។ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀត ណាមនិងអគ្គស្នងការដ្ឋាននយោបាយនៃក្រសួងការពារប្រទេសវៀតណាមបាន ឯកភាពប្រគល់ភារកិច្ចដល់អង្គភាពចំណុះធ្វើការផ្ដល់ព័ត៌មានបង្កើនការឃោសនានិងផ្សព្វផ្សាយអំពីសកម្មភាពយោធាការពារជាតិកិច្ចការបរទេសយោធានៅលើគ្រប់កាណាលនៃវិទ្យុសម្លេងវៀតណាម។

ក្នុងថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Chu Ngoc Anh បានអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម  ហើយមានបំណងចង់ឲ្យវិទ្យុសម្លេងវៀតណាមនឹងបង្កើតមានសកម្ម ភាពសហប្រតិបត្តិការកាន់យ៉ាងជិតស្និទ្ធថែមទៀតដើម្បីរួមចំណែកផ្សព្វផ្សាយ ចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប្រជាជន។ ក្នុងឱកាសនោះលោក Chu Ngoc Anh បានស្នើឱ្យវិទ្យុសម្លេងវៀតណាមរៀបចំផែនការសហការ និងអនុវត្តគម្រោងប្រព័ន្ធចំណេះដឹងឌីជីថលផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ