ក្រសួងហិរញ្ញវត្ថុតែងតែបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស FDI ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានជួបពិភាក្សាការងារជាមួយលោក Park Hark Kyu អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung Electronics ទទួលបន្ទុកហិរញ្ញវត្ថុ។
ទិដ្ឋភាពនៃសម័យប្រជម។ (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Samsung គឺជាវិនិយោគិនកូរ៉េខាងត្បូងធំបំផុតនៅវៀតណាម។ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ Samsung នាពេលកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ដល់វៀតណាម ទទួលបានប្រាក់ចំណូលនៃការនាំចេញ បង្កើតការងារធ្វើ និងរួមចំណែកបង់ពន្ធសម្រាប់ថវិការដ្ឋ។ លោក Ho Duc Phoc ក៏បានអះអាងថាក្រសួងហិរញ្ញវត្ថុវៀតណាមនឹងបន្តរួមដំណើរ ខិតខំប្រឹងប្រែងដោះស្រាយការលំបាក បង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងនានារបស់សម្ព័ន្ធក្រុមហ៊ុនវិនិយោគអាចធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម។
រីឯខ្លួនវិញ លោក Park Hark Kyu បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ និងជាទីតាំងផលិតកម្មដ៏ធំបំផុតលើទូទាំងពិភពលោករបស់ Samsung។ អគ្គនាយក Samsung Electronics បានវាយតម្លៃថា បច្ចុប្បន្ននេះអាចចាត់ទុកថាជាពេលវេលាមានសារៈសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេស(FDI)នៅវៀតណាម ហើយក៏ជាពេលវេលាសម្រេចកំណត់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមផងដែរ។ ដូច្នេះ សម្ព័ន្ធក្រុមហ៊ុន Samsung មានបំណងចង់រដ្ឋាភិបាលវៀតណាមបន្តរួមដំណើរ ដោះស្រាយការលំបាក ជួយ Samsung អភិវឌ្ឍន៍ និងបន្តអះអាងពីឋានៈប្រកួតប្រជែងរបស់វៀតណាមផងដែរ៕