ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញហិរញ្ញវត្ថុដ៏ធំរបស់អ៊ីរ៉ង់

(VOVWORLD) -អាមេរិកបានបង្កើនបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ចាប់តាំងពីពេលដែលទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងតេអេរ៉ង់កាន់តែអាក្រក់ទៅក្រោយពីពេលអាមេរិកដកខ្លួនចេញពីការព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញហិរញ្ញវត្ថុដ៏ធំរបស់អ៊ីរ៉ង់ - ảnh 1ក្រសួងហិរញ្ញវត្ថុអាមេរិក (រូបថត៖presstv.com

នាថ្ងៃទី ១៦ ខែតុលាក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើ បណ្តាញសម្ព័ន្ធក្រុមហ៊ុន និងអគ្គការហិរញ្ញវត្ថុយ៉ាងហោចណាស់ ២០ អង្គភាព ដែលមានទុនរាប់ពាន់លានដុល្លាអាមេរិក ដោយសារបានជួយឧបត្ថម្ភកងកម្លាំងយោធាអ៊ីរ៉ង់ជ្រើសរើស និងហ្វឹកហ្វឺនកុមារសម្រាប់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ២ សប្តាហ៍ មុនពេលរដ្ឋអំណាច ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មធ្ងន់បំផុតប្រឆាំងអ៊ីរ៉ង់សារជាថ្មី ក្នុងនោះមានផ្នែកឧស្សាហកម្មប្រេងរែរបស់តេអេរ៉ង់។

សេចក្តីប្រកាសខាងលើនេះបានឱ្យដឹងថា បណ្តាញ Bonyad Taavon Basij បានផ្តល់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដល់កងកម្លាំងតស៊ូ Basij ដែលជាអង្គភាពយោធាធ្វើការឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ ក្រុម Basij ទាំងពីរនេះគឺជាគោលដៅនៃការដាក់ទណ្ឌកម្មថ្មី។

អាមេរិកបានបង្កើនបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ចាប់តាំងពីពេលដែលទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងតេអេរ៉ង់កាន់តែអាក្រក់ទៅក្រោយពីពេលអាមេរិកដកខ្លួនចេញពីការព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ