ក្រសួងហិរញ្ញវត្ថុអាមេរិកដាស់តឿនរដ្ឋសភាបង្កើនកម្រិតបំណុលសាធារណ
|
ក្រសួងហិរញ្ញវត្ថុអាមេរិកដាស់តឿនរដ្ឋសភាបង្កើនកម្រិត
បំណុលសាធារណ (រូបថតៈ TTXVN)
|
(VOVworld)-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jacob Lew នាថ្ងៃទី៦ មិនា បានដាស់តឿនរដ្ឋសភា បង្កើនកម្រិតបំណុលសាធារណៈជាតិមុននឹង ការដែល
រដ្ឋាភិបាលបំបាត់សិទ្ធិកម្ចីនាថ្ងៃទី១៥មិនាខាងមុខ។ ក្នុងលិខិតជូន ប្រធានរដ្ឋសភា
អាមេរិក លោក John Boehner លោក Jacob Lew បានចាត់ទុកថា រដ្ឋសភា ត្រូវ
មានសកម្មភាពឆាប់កាលណាល្អកាលនោះ ដើម្បីជៀស វាងប្រទេសអាមេរិកធ្លាក់
ក្នុងភាពក្ស័យធន។ លោករូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋសភាមិន
អនុវត្តសំណូមពរពោលខាងលើ មុនថ្ងៃទី១៦មិនា ក្រ សួងហិរញ្ញវត្ថុនឹងអនុវត្ត
រាល់វិធានការពិសេស ដើម្បីរក្សាសកម្មភាពរបស់ រដ្ឋាភិបាល៕