ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសុក្រិត្យឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA

(VOVWORLD) -  គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអឺរ៉ុបបានរៀបចំកិច្ចប្រជុំបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ដល់សមាជិកសភាស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសុក្រិត្យឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA - ảnh 1 ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសុក្រិត្យឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA (រូបថត៖ TTXVN)

នាយកដ្ឋានគោលនយោបាយពាណិជ្ជ កម្មពហុភាគី(ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអឺរ៉ុបបានរៀបចំកិច្ចប្រជុំបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ដល់សមាជិកសភាស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ដោយមានសម្លេងគាំទ្រចំនួន ២៩ នោះ INTA បានឯកភាពអនុម័តលើសំណើរស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ កិច្ចព្រមព្រៀងស្តីពីការគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ក៏ត្រូវបានអនុម័តក្នុងកិច្ចប្រជុំនេះដោយទទួលបានសំឡេងគាំទ្រចំនួន ២៦។ ជាមួយនឹងលទ្ធផលនេះ កិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបន្តដាក់ជូនទៅសភាអឺរ៉ុបដើម្បីផ្តល់សច្ចាប័ននៅឯសម័យប្រជុំពេញអង្គនៃសភាដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ