ការសំណះសំណាលជាមួយមជ្ឈដ្ឋានអតីតយុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំឃាំង
|
ការសំណះសំណាលជាមួយមជ្ឈដ្ឋានអតីតយុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំឃាំង (VNA) |
(VOVworld) – នាថ្ងៃទី ៣១ មករា (ថ្ងៃទី ៤ កើត ខែ មិគសិរ ឆ្នាំរកានព្វស័ក
២០១៧) នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅការ
សំណះសំណាលជាមួយមជ្ឈដ្ឋានអតីតយុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំង
ចាប់ឃុំឃាំងក្នុងឱកាសអបអរសាទបុណ្យតេតប្រពៃណី ២០១៧ និងរំលឹក
ខួបលើកទី ៨៧ ទិវា បង្កើតបក្សកម្មុយនិស្តវៀតណាម។ ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Truong Hoa Binh បានសម្តែងគោល
បំណងថា៖ បណ្ដាអតីត យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំ
ឃាំងបន្តរួមចំណែកយ៉ាងសកម្ម ចូលក្នុងការកសាងប្រទេសជាតិឲ្យកាន់
តែល្អប្រសើរថែមទៀតព្រមទាំងបន្តរួមចំណែកក្នុងការងារឃោសនាអប់រំ
ស្មារតីបដិវត្តន៍សំខាន់គឺដល់ជំនាន់វ័យក្មេងផងដែរ។ លោក Truong Hoa
Binh បានឲ្យដឹងថា៖ រដ្ឋាភិបាលរួមជាមួយរដ្ឋអំណាចនឹងបន្តយកចិត្តទុក
ដាក់ដល់ការអនុវត្តគោលនយោបាយថែទាំបណ្ដាអតីតយុទ្ធជនដែលត្រូវ
បានខ្មាំងសត្រូវចាប់ឃុំឃាំងថែមទៀត៕