ការសែតរបស់អាលហ្សេរីជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសលោក Abdelkader Messahel
(VOVWORLD) - សារព័ត៌មានជាផ្លូវការរបស់អាលហ្សេរី Elmoudjahid បានជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី១៣ដល់១៤ កក្កដារបស់រដ្ឋមន្ត្រីការបរទេស លោក Abdelkader Messahel។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សរី លោក Abdelkader Messahel (រូបថតៈ TTXVN ) |
យោងតាមសារព័ត៌មានមួយនេះ រដ្ឋន្ត្រីការបរទេសអាល់ហ្សេរី លោក Messahel ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមនិងឧបនាយករដ្ឋមន្ត្រីមន្ត្រីការបរទេស លោក Pham Binh Minh ទទួលស្វាគមន៍នៅរដ្ឋធានីហាណូយ។ ក្នុងជំនួបទាំងអស់នេះ ភាគីទាំងសងខាងបានធ្វើការពិភាក្សាលើទំនាក់ទំនងទ្វេភាគីនិងវិធានការជម្រុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាផ្សេង ៗដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
សារព័ត៌មាន Elmoudjahid ក៏បានឲ្យដឹងថា ជំនួបសន្ទនារវាងលោក Messahel ជាមួយឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh គឺជាការវាយតម្លៃឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នា ក៏ដូចជាយថាទស្សន៍បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីទស្សនលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម៕