ការស្តារសេដ្ឋកិច្ចឆ្នាំ ២០២២ ឡើងវិញ ត្រូវការកម្មវិធីមេ

(VOVWORLD) - សហគមន៍ធុរកិច្ចរំពឹងថានឹងឆាប់មានកម្មវិធីស្តារសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ ដែលត្រូវបានរចនាឡើងតាមបែបវិទ្យាសាស្ត្រ សមស្របនឹងតម្រូវការ និងលក្ខខណ្ឌរបស់អង្គភាពអាជីវកម្ម និងបម្រើជាមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់។

អ្នកសេដ្ឋកិច្ចបានវាយតម្លៃថា នៅឆ្នាំ ២០២២ នៅតែមានកត្តាហានិភ័យជាច្រើន និងកត្តាដែលមិនអាចទាយទុកជាមុនបាន ដោយសារផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩។ ដូច្នេះ ដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងលក្ខខណ្ឌ “ធម្មតាថ្មី” អង្គភាពអាជីវកម្មនិងសហគ្រិនត្រូវបន្តលើកកម្ពស់ស្មារតីនៃការផ្តួចផ្តើមគំនិត និងគំនិតច្នៃប្រឌិត ដើម្បីមានដំណោះស្រាយជំនះរាល់ការលំបាក។ ទន្ទឹមនឹងនេះ ត្រូវមានកម្មវិធីមេសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Phan Duc Hieu សមាជិកអចិន្ត្រៃយ៍ សមាជិកសេដ្ឋកិច្ចនៃរដ្ឋសភា បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ត្រូវបន្តពន្លឿនការអនុវត្តកំណែទម្រង់ស្ថាប័ន និងកែលម្អបរិយាកាសធុរកិច្ច។

សហគមន៍ធុរកិច្ចរំពឹងថានឹងឆាប់មានកម្មវិធីស្តារសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ ដែលត្រូវបានរចនាឡើងតាមបែបវិទ្យាសាស្ត្រ សមស្របនឹងតម្រូវការ និងលក្ខខណ្ឌរបស់អង្គភាពអាជីវកម្ម និងបម្រើជាមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ