ការស្តារសេដ្ឋកិច្ចឡើងវិញគឺជាសមិទ្ធផលដ៏ធំបំផុតនៅក្នុងអាណត្តិចុងក្រោយ របស់ប្រធានាធិបតីរុស្ស៊ី

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានអះអាង ថាការអភិវឌ្ឍវិស័យសេដ្ឋកិច្ចគឺជាសមិទ្ធិផលដ៏ធំធេងបំផុតនៅក្នុង អាណត្តិកន្លងមករបស់ លោក ដែលរួមចំណែកធ្វើឲ្យទំហំសេដ្ឋកិច្ចរុស្ស៊ី កាន់តែកើនឡើងទ្វេដង ។
ការស្តារសេដ្ឋកិច្ចឡើងវិញគឺជាសមិទ្ធផលដ៏ធំបំផុតនៅក្នុងអាណត្តិចុងក្រោយ របស់ប្រធានាធិបតីរុស្ស៊ី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  

 ក្រោមការដឹកនាំរបស់  លោក Vladimir Putin  ចំនួនប្រជាជនដែលរស់នៅក្រោមកំរិតក្រីក្របាន ធ្លាក់ចុះពាក់កណ្ដាល ហើយដោយមានស្ថានភាពស្តុកទុកមាស និងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ី ដែលកំពុងបន្តកើនឡើងនេះ លោក Vladimir Putin បានអះអាងថានេះជាឱកាស ល្អមួយសម្រាប់រុស្ស៊ីក្នុងការទាក់ទាញការវិនិយោគនិង ការផ្លាស់ប្តូរខឿនសេដ្ឋកិច្ច។

យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចរុស្ស៊ីនឹងសម្រេចបាន ៣,៩% ក្នុងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ