ការសែតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចបណ្តាប្រទេសអឺរ៉ុបខាងលិចរបស់លោក Nguyen Tan Dung
|
ការសែតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចបណ្តា
ប្រទេសអឺរ៉ុបខាងលិចរបស់លោក Nguyen Tan Dung (រូបថតៈ vietnam+) |
(VOVworld)-គេហទំព័រវ៉ែប finanzen.net ជាគេហទំព័រហិរញ្ញវត្ថុធំបំផុតរបស់ អាល្លឺម៉ង់
បានឲ្យដឹងថា ដំណើរទស្សនកិច្ចប្រទេសអាល្លឺម៉ង់របស់នាយករដ្ឋមន្រ្តី វៀតណាម
លោក NguyenTan Dung តាមសេចក្តីអញ្ជើញរបស់អធិការបតីអាល្លឺ ម៉ង់លោកស្រី
Angela Merkel ទទួលបានការគាំទ្រខ្លាំងក្លាររបស់បែកឡាំង ក៏ដូច ជាសហភាពអឺរ៉ុប
(EU) អំពីដំណោះស្រាយសម្រាប់ការខ្វែងគំនិតនៅសមុទ្រខាង កើត។ ទំព័រនេះក៏
បានលើកច្បាស់ថា ក្នុងបណ្តាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ ប្រទេសនីមួយៗ
លោកNguyen Tan Dung បានអះអាងនូវការផ្តូចផ្តើមគំនិត គោលមាគ៌ា និងគោល
បំណងរបស់វៀតណាម គឺរួមជាមួយប្រទេសដទៃទៀត ដោះ ស្រាយជំលោះនៅ
សមុទ្រខាងកើតដោយសន្តិវិធី។ លើវិស័យសេដ្ឋកិច្ច គេហទំព័រវ៉ែប finanzen.net
បានពិនិត្យថា ដំណើរទស្សនកិច្ចរបស់លោក Nguyen Tan Dung ទទួលបានការគាំទ្រ
យ៉ាងពេញទំហឹងពីប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក និងគណៈកម្មការអឺរ៉ុប ក្នុងការ
បញ្ចប់កិច្ចចរចារ អំពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី EU-វៀតណាម (EVFTA)
យ៉ាងឆាប់ៗ ក៏ដូចជាទទួល់ស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារពេល
ដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខា៕