ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៣
|
ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៣ (vietnamplus.vn) |
Vovworld-សម័យសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើក
ទី៣ប្រព្រឹត្តទៅនាថ្ងៃទី២៩មករានៅក្រុងហាណូយ រវាងឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងលោក Tokuchi Hideshi
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាព
ពិភពលោកដំបន់ដែលយកចិត្តទុកដាក់ដូចគ្នាវាយតំលៃលទ្ធផលសហប្រតិបត្តិការ
ការពារជាតិទ្វេភាគីនាពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពនាពេលខាងមុខ
ក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តរក្សាការសន្ទនាគោលនយោបាយការពារ
ជាតិថ្នាក់អនុរដ្ឋមន្ត្រីផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាដើម។ ភាគីទាំងពីរបាន
សម្ដែងបំណងបង្កើនជំរុញកិច្ចសហប្រតិបត្តិការការពារជាតិលើគ្រប់វិស័យដើម្បី
ផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីររួមចំណែករក្សាការពារសន្តិភាព
ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក៕