ការសន្ទនាតុមូលអាស៊ាននៅកាណាដា
(VOVWORLD) -នាថ្ងៃទី ៩ ឧសភា នៅទីក្រុងអូតាវ៉ាប្រទេសកាណាដាបានប្រព្រឹត្តិទៅជំនួបសន្ទនាតុមូលអាស៊ានសំដៅក្រឡែកមើលឡើងវិញនូវរយៈពេល ៥០ ឆ្នាំនៃការអភិវឌ្ឍន៍របស់អាស៊ាន និង ៤០ឆ្នាំ នៃទិវាទំនាក់ទំនងអាស៊ាន កាណដា។
ការសន្ទនាតុមូលអាស៊ាននៅកាណាដា (TTXVN)
|
ចូលរួមការសន្ទនានេះមានវត្តមានរបស់តំណាង ស្ថានទូតនៃបណ្ដាប្រទេសអាស៊ាស្ថានទូតជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួនទៀត ព្រមទាំងតំណាងក្រសួងការបរទេសកាណាដា។
នៅក្នុងការសន្ទនានេះ ក្នុងតួនាទីជាប្រធានគណកម្មាធិការអាស៊ានប្រចាំនៅអូតាវ៉ា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Kyaw Myo Htut បានលើកត្រដែតនូវព្រឹត្ដិការណ៍សំខាន់ទាំងពីរចំពោះអាស៊ាន និងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន កាណាដាក្នុងឆ្នាំ ២០១៧។ លោកបានសម្ដែងនូវការជឿជាក់ថាកាណាដានិងអាស៊ាននឹងបន្តជំរុញកិច្ចសហប្រតិបត្តការនាឆ្នាំបន្តបន្ទាប់ដោយផ្អែកលើមូលដ្ឋានមានផលប្រយោជន៍រួមដើម្បីសន្តិភាព និងភាពសំបូររុងរឿង។
ការសន្ននាតុមូលនេះរៀបចំឡើងដោយស្ថានទូតហ្វីលីពីនប្រចាំនៅកាណាដា។ នាពេលបច្ចុប្បន្ននេះ ហ្វីលីពីនជាប្រធានប្តូរវេននៃអាស៊ានក្នុងឆ្នាំ ២០១៧ និងជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - កាណាដារហូតដល់ដំណាច់ ឆ្នាំ ២០១៨ ៕