ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី

ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី (Image: VNA)


(VOVworld) – អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្ររវាង
វៀតណាមនិងម៉ាឡេស៊ី នាថ្ងៃទី ៤ មេសា ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Vu Quang Minh​ រួមជាមួយអគ្គលេខាធិការក្រសួងការបរទេសម៉ាឡេស៊ី
លោក Dato Muhammad Shahrullkram Yaakob បានសហធ្វើអធិបតីសម័យប្រ
ជុំការសន្ទនាយុទ្ធសាស្ត្រមន្ត្រីជាន់ខ្ពស់លើកទី ១ រវាងវៀតណាមនិងម៉ាឡេស៊ី
នៅ ទីក្រុងហាណូយ។ នៅសម័យប្រជុំលើកនេះ​ ភាគីទាំងពីរបានពិភាក្សាអំពី
វិធាន ការជាក់ស្តែងសំដៅអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ
។ នាពេលខាងមុខ ភាគីទាំងពីរនឹងរៀបចំសម័យប្រជុំលើកទី ៥ គណៈកម្មាធិ
ការ សហប្រតិបត្តិការទ្វេភាគីស្តីពីសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀត
ណាម-ម៉ា ឡេស៊ី ក្នុងឆ្នាំ ២០១៦ ដើម្បីនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង
ដល់ ១៥ ពាន់ លានដុល្លាអាមេរិកនាឆ្នាំ ២០២០។ ក្រៅពីនោះ ភាគីទាំងពីបាន
ពិភាក្សាអំពីបញ្ហា នៅក្នុងតំបន់និងលើពិភពលោកផងដែរ។ ក្នុងនោះ ឯកភាព
ជំរុញសហគមន៍​អាស៊ាន ក៏ដូចជា បង្កើនសាមគ្គីភាព រក្សាតួនាទីស្នូលរបស់
អាស៊ានក្នុងបញ្ហា ទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនិមួយ
ៗនិងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ