ការសន្ទនាសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងចិនបើកជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ១៩ កក្កដា អាមេរិកនិងចិនបានបើកវង់សន្ទនា សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយជាលើកដំបូងនៅវ៉ាស៊ីនតោនគិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលដំណែងនាខែមករាកន្លងទៅ សំដៅស្វែងរករបៀបជំរុញការលុបចោលរបាំងពាណិជ្ជកម្មទ្វេភាគី។ 
ការសន្ទនាសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងចិនបើកជាផ្លូវការ  - ảnh 1 ការសន្ទនាសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងចិនបើកជាផ្លូវការ 

(VOVworld) – នាថ្ងៃទី ១៩ កក្កដា អាមេរិកនិងចិនបានបើកវង់សន្ទនា សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយជាលើកដំបូងនៅវ៉ាស៊ីនតោនគិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលដំណែងនាខែមករាកន្លងទៅ សំដៅស្វែងរករបៀបជំរុញការលុបចោលរបាំងពាណិជ្ជកម្មទ្វេភាគី។ ថ្លែងមតិនៅពិធីបើកការសន្ទនាលើកនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wibur Ross បានឲ្យដឹងថា៖ ក្នុងអំឡុង ១៥ ឆ្នាំកន្លងទៅ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់ចិនទៅទីផ្សារអាមេរិកកើនឡើងជាង ២០០% ដែលបណ្តាលឡើងឧិនភាពពាណិជ្ជកម្មឡើង ៣០៩ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦ ដោយហេតុនេះ ការផ្លាស់ប្តូរគឺចាំបាច់។ លោក Ross សង្កត់ធ្ងន់ថា៖ នេះគឺជាពេលវេលាដើម្បីស្តារឡើងវិញតុល្យភាពទំនាក់ទំនងពាណិញ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរតាមទិសសមភាពនិងជួយឧបត្ថម្ភជាមួយគ្នា។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដែលប៉េកាំងនិងវ៉ាស៊ីនតោនជួបសន្ទនានិងសហការដើម្បីដោះស្រាយការខ្វែងគំនិត ព្រមទាំង ព្រមានថា៖ ការប្រឈម មុខជាមួយគ្នានឹងបង្កមហន្តរាយទៅលើផលប្រយោជន៍នៃភាគីទាំងពី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ