ការសន្ទនាអង្គភាពអាជីវកម្មវៀតណាម–ឡាវ

នាយប់ថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការសន្ទនាអង្គភាព
អាជីវកម្ម វៀតណាម–ឡាវ។ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavat Lengsavat បាន
ស្នើថា៖ ភាគីទាំង២ ត្រូវបង្កើនផ្លាស់ប្តូរព័ត៌មាន ដោះស្រាយការលំបាក ជំរុញការ
អនុវត្តបណ្ដាកម្មវិធី គំរោងការណ៍សហប្រតិបត្តិការ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងសហប្រតិបត្តិការ រវាង
បណ្ដាអង្គភាពអាជីវកម្មនៃ ប្រទេសទាំង២ ជាពិសេសគឺ បណ្ដាអង្គភាពអាជីវកម្មវៀត
ណាម ដែលវិនិយោគចូលឡាវ រួមចំណែកយ៉ាងសកម្មចូលក្នុងការជំរុញដំណើរការ
កសាងនិងអភិវឌ្ឍន៍ប្រទេសឡាវ។ ទន្ទឹមនឹងនោះ ជំរុញចំណងមិត្តភាពទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស ទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេស
ទាំង២ វៀតណាម–ឡាវ ដោយឥតឈប់ឈរ។ នៅការសន្ទនានេះ តំណាងរបស់
បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានលើកឡើងជាមួយរដ្ឋាភិបាលឡាវពិនិត្សមើល
លៃទុកអាទិភាព ប្រគល់គំរោងការណ៍នានាឲ្យអង្គភាពអាជីវកម្មវៀតណាមអនុវត្ត៕

ការសន្ទនាអង្គភាពអាជីវកម្មវៀតណាម–ឡាវ - ảnh 1
ការសន្ទនាអង្គភាពអាជីវកម្ម វៀតណាម–ឡាវ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ