ការសន្ទនាអាមេរិក-ចិនលើកទី ៧៖ សន្តិសុខនឹងជាប្រធានបទសាកល្បងបំផុត

ការសន្ទនាអាមេរិក-ចិនលើកទី ៧៖ សន្តិសុខនឹងជាប្រធានបទសាកល្បងបំផុត - ảnh 1
ការសន្ទនាអាមេរិក-ចិនលើកទី ៧៖ សន្តិសុខនឹងជាប្រធានបទសាកល្បងបំផុត (Image: VNA)


(VOVworld) – ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិក-ចិន (S&ED) លើកទី ៧ បានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោនចាប់ពីថ្ងៃទី ២៣ និងទី ២៤ មិថុនា (ម៉ោងតំបន់) ដែលប្រមូលផ្តុំទៅលើបញ្ហាសន្តិសុខសេដ្ឋកិច្ចនិងការជួបប្រាស្រ័យប្រជាជនរួម
ជាមួយបញ្ហាសំខាន់ផ្សេងៗទៀត។ ភាគីទាំង ២ បានដំណើរការពិគ្រោះយោបល់
សំដៅជំរុញទំនាក់ទំនងលើវិស័យវប្បធម៌អប់រំកីឡានិងបច្ចេកវិទ្យានិងសុខភាព។ ការសន្ទនាលើកនេះក៏ជាគ្រឹះស្ថានដើម្បីត្រៀមរៀបចំសំរាប់ដំណើរទស្សនកិច្ច
នៅអាមេរិករបស់ប្រធានរដ្ឋចិន លោក Xi Jinping នាខែកញ្ញា ខាងមុខ។ វង់ចរចារ
ប្រចាំឆ្នាំអាមេរិក-ចិនបានចាប់ផ្តើមនាថ្ងៃទី ២២ មិថុនាដោយ ការសន្ទនាសន្តិសុខ
យុទ្ធសាស្ត្រ (SDD) លើកទី ៥។ អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Anthony
Blinken និងសមភាគីចិន លោក Zhang Yesui បាន​សហការធ្វើជាអធិបតីការសន្ទនា
នេះ។ បញ្ហាសមុទ្រខាងកើតក៏ត្រូវបានផ្តល់ អាទិភាពក្នុងរបៀបវារៈលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ