ការហ្វឹកហាត់ឃោសនាអំពីចលនា “ប្រជាជនវៀតណាមផ្តល់ អាទិភាពប្រើប្រាស់ទំនិញរបស់វៀតណាម”
|
“ប្រជាជនវៀតណាមផ្តល់អាទិភាព ប្រើប្រាស់ទំនិញរបស់វៀតណាម” (Image: tno.com.vn) |
(VOVworld) – នាព្រឹកថ្ងៃទី ២៦ វិច្ឆិកា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានរៀបចំការហ្វឹកហាត់ឃោសនាអំពីចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាព ប្រើប្រាស់ទំនិញរបស់វៀតណាម” សំរាប់អ្នកយកព័ត៌មាន អ្នកនិពន្ធនៃស្ថាប័ន សារព័ត៌មាននានានៅភាគខាងត្បូងវៀតណាម។ ដើម្បីជំរុញខ្លាំងចលនាពោល
ខាងលើនាពេលខាងមុខអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម
លោក Tran Duc Lai បានចាត់ទុកថា៖
“ចលនានេះគ្មានន័យថា៖ អនុវត្តគោលនយោបាយការគាំពារនិយម។ នេះគឺជាវិធានការជំរុញតម្រូវការបង្កើនប្រៀបខ្លាំងសំរាប់ខឿនសេដ្ឋកិច្ច។ សកម្មភាពហ្វឹកហាត់នេះគឺសំដៅឃោនាដល់ប្រជាជនអំពីវប្បធម៌ប្រើប្រាស់។ ចលនាក៏បានរួមចំណែករៀបចំហេដ្ឋារចណាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផង
ដែរ។”
នាបច្ចុប្បន្ន ៧១% នៃចំនួនអ្នកប្រើប្រាស់ផ្តល់អាទិភាពប្រើប្រាស់ទំនិញរបស់ វៀតណាមដែលមានគុណភាពខ្ពស់។ ក្នុងរយៈពេលនាប៉ុន្មានឆ្នាំមុនៗ គំរិតនេះ
គ្រាន់តែស្រុបយក ២០% តែប៉ុណ្ណោះ៕