ការអនុម័ត្តលើសេចក្តីសម្រេចចិត្តស្តីពីទិសដៅភារៈកិច្ចអភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០

អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានចុះហត្ថលេខាអនុម័ត្តលើសេចក្តីសម្រេចចិត្តស្តីពីទិសដៅភារៈកិច្ចអភិវឌ្ឍន៍ ទីក្រុងហូជីមិញដល់ឆ្នាំ ២០២០។ ទីក្រុងហូជីមិញគឺជាមជ្ឃមណ្ឌលសេដ្ឋកិច្ចវប្បធម៌ អប់រំបណ្តុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ធំនិងមានតួនាទីនយោបាយដ៏សំខាន់
របស់ប្រទេសទាំងមូល។ តាមសេចក្តីសំរេចចិត្តនេះ ទីក្រុងហូជីមិញត្រូវបន្តខំប្រឹងប្រែង
រក្សារឹងមាំស្ថិរភាព នយោបាយសង្គម រៀបចំរេចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់
ប្តូរថ្មីរូបសណ្ឋាននិងលើកកំពស់គុណភាពកំណើន ជាដើម។ ដើម្បីអនុវត្តគោលដៅនេះ មជ្ឃឹមនឹងបង្កើនភាពម្ចាស់ការជាងឲ្យទីក្រុងលើវិស័យមួយចំនួនដូចជា៖ ការគ្រប់គ្រង
សាធារណៈហិរញ្ញវត្ថុ សំរេចការចំណាយនិងបំណូលថវិការការកសាងផែនការនិង
វិនិយោគ ។ល។ ជាប្រចាំឆ្នាំ គណៈកម្មាធិនាលេខានិងរដ្ឋាភិបាលនឹងជូបធ្វើការជាមួយ
ថ្នាក់ដឹកនាំទីក្រុងហូជីមិញដើម្បីត្រួតពិនិត្យឃ្លាំមើលការរៀបចំអនុវត្តសេចក្តីសំរេចចិត្ត
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ