ការអំពាវនាវឱ្យមានសកម្មភាពជាក់​ស្តែង ដើម្បីការពារដីសើមជុំវិញពិភពលោក

(VOVWORLD) - សន្និសីទលើកទី ១៤ នៃភាគីហត្ថលេខីអនុសញ្ញា Ramsar ស្តីពីតំបន់ដីសើម (COP14) ដែលរៀបចំឡើងនៅប្រទេសចិន និងស្វីស បានបញ្ចប់នៅថ្ងៃទី ៦ ខែវិច្ឆិកា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យមាន "ឆន្ទៈរឹងមាំ និងសកម្មភាពជាក់ស្តែង" ដើម្បីលើកកម្ពស់ការងារអភិរក្ស ការស្ដារឡើងវិញ ការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តរភាព និងឆ្លាតវៃ តំបន់ដីសើមនៅទូទាំងពិភពលោក។
ការអំពាវនាវឱ្យមានសកម្មភាពជាក់​ស្តែង ដើម្បីការពារដីសើមជុំវិញពិភពលោក - ảnh 1ប្រភព៖ Reuters

សេចក្តីថ្លែងការណ៍នេះ បាននាំចេញសារអំពាវនាវដែលរួមមានការជួយឧបត្ថម្ភច្បាប់ទាក់ទងតំបន់ដីសើម អនុវត្តការវាយតម្លៃ និងគណនេយ្យធនធានដីសើម ការអភិរក្ស ស្តារឡើងវិញនិងគ្រប់គ្រងតំបន់ដីសើមប្រកបដោយនិរន្តរភាព។

អនុសញ្ញា Ramsar ត្រូវបានដាក់ឈ្មោះតាមទីក្រុង Ramsar ក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៧១ គឺជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល សម្រាប់ការងារអភិរក្ស និងការប្រើប្រាស់ប្រកបដោយសមហេតុផលនៃប្រព័ន្ធអេកូឡូស៊ីដីសើម។ មកទដល់ពេលនេះ អនុសញ្ញាមានប្រទេសហត្ថលេខីចំនួន ១៧២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ