ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងរបស់វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មេសា នៅទីក្រុងប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវ ការនៅប្រទេសចិន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ ជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping។

ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងរបស់វៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពចម្បងក្នុង គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍ ពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់វៀត ណាម; បញ្ជាក់ថា វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែ មួយ”។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹង និងបង្កើនការជឿទុកចិត្ត ផ្នែកនយោបាយ បង្កើនការជួបប្រាស្រ័យកម្រិតខ្ពស់ អនុវត្តន៍បានល្អនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវាងបក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិនៃប្រទេស ទាំងពីរ និងលើវិស័យសំខាន់ៗដូចជា ការទូត នគរបាលនិងការពារជាតិ។ លោក ប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ បង្កើតសន្ទុះកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោត សំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញ ជាពិសេសកសិផលរបស់វៀតណាម ជំរុញការតភ្ជាប់រវាងវៀតណាម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធំៗរបស់ចិន តភ្ជាប់ផ្លូវដែក ផ្លូវហាយវ៉េ ផ្លូវសមុទ្រ និងផ្លូវអាកាស ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រូបិយវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថលផងដែរ។
ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងរបស់វៀតណាម - ảnh 2ទិដ្ឋភាពនៃជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV)
រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនគាំទ្រការអភិវឌ្ឍដោយស្ថិរភាពរបស់វៀតណាម និងការកសាងសង្គមនិយមប្រកប ដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេស។ អគ្គលេខាបក្ស និងជាប្រធាន រដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ការដែលថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ដែលចែករំលែកអនាគត គឺមាន អត្ថន័យជាយុទ្ធសាស្ត្រ ដោយបើកដំណាក់កាលសហប្រតិបត្តិការថ្មី និងទូលំទូលាយ សម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយនឹងទិសដៅធំៗចំនួន ៦៖ ការជឿទុកចិត្តផ្នែក នយោបាយកាន់តែខ្ពស់ថែមទៀត កិច្ចសហប្រតិបត្តិការការពារជាតិ -សន្តិសុខកាន់តែ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការប្រាកដកាន់តែស៊ីជម្រៅ មូលដ្ឋានគ្រឹះសង្គមកាន់តែ រឹងមាំ ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រង និងដោះស្រាយកាន់តែល្អ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងការអភិវឌ្ឍក្នុង តំបន់ និងពិភពលោក។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បាន អះអាងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និង ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ