ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រវៀតណាមដល់ឆ្នាំ ២០២០

ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រវៀតណាមដល់ឆ្នាំ ២០២០ - ảnh 1
គំរោងការណ៍ “ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រវៀតណាមដល់ឆ្នាំ ២០២០”
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣ មិនា សន្និសីទបូកសរុបបំរុងគំរោងការណ៍ “ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រវៀតណាមដល់ឆ្នាំ ២០២០”
បានប្រព្រឹត្តទៅ​នៅទីក្រុងហូជីមិញសំដៅបន្តអនុវត្តគំរោងការនេះក្នុងឆ្នាំ
២០១៤ ។ គំរោងការណ៍ “ការអភិវឌ្ឍន៍សុខាភិបាលនៅកោះសមុទ្រ
វៀតណាមដល់ឆ្នាំ ២០២០” ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត
នាថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០១៣ ឬហៅថា៖ គំរោងការណ៍លេខ ៣១៧ បណ្ដាក្រសួងផ្នែកនិងតំបន់ផ្នេសមុទ្រនឹងប្រមូលផ្តុំទៅលើការរៀបចំ
និងការកសាងគំរោងការណ៍ផ្សេងៗនាឆ្នាំ ២០១៤។ ក្រសួងសុខាភិបាល
វៀតណាមបានបញ្ជាណែនាំមហាវេជ្ជសាស្ត្រសថសាស្ត្រទីក្រុង Hue
(ភាគកណ្ដាលវៀតណាម) មហាវិទ្យាល័យវេជ្ជសាស្ត្រសថសាស្ត្រ ទីក្រុងហូជីមិញកសាងគំរោងការណ៍បង្កើតមុខវិជ្ជាវេជ្ជសាស្ត្រសមុទ្រ។
ក្រៅពីនោះ បណ្ដាក្រសួងផ្នែកបានឯកភាពបង្កើតមន្ទីពេទ្យយោធា-
ប្រជាជនលេខ ៧៨ និងមជ្ឈមណ្ឌលហ្វឹកហាត់ សង្គ្រោះជាបន្ទាន់លើ
សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ