កំលាំងចម្រុះអន្តរជាតិដំណើការវាយប្រហារតាមផ្លូវអាកាសចំនួន ២៦ នៅអ៊ីរ៉ាក់និងស៊ីរី
|
កំលាំងចម្រុះអន្តរជាតិដំណើការវាយប្រហារតាមផ្លូវអាកាសចំនួន ២៦ នៅអ៊ីរ៉ាក់និងស៊ីរី
(Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ កងទ័ពអាមេរិកបានឲ្យដឹងថា៖ កងកំលាំងចម្រុះ អន្តរជាតិដឹកនាំដោយអាមេរិកបានដំណើការវាយប្រហារតាមជើងអាកាសចំនួន
២៦ ទៅលើទីតាំទាំងអស់នៃអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរីនិង
អីរ៉ាក់។ ទីដៅវាយប្រហារ ចំនួន ៩ ក្នុងចំណោមបណ្ដាទីដៅស្ថិតជុំវិញទីក្រុង
Kobane ជិតនឹងតំបន់ព្រំដែនជាមួយស៊ីរីដែលជន Kurd បានដណ្តើមឡើងវិញ
ពីបាតដៃរបស់ពួកជ្រុលនិយមនាខែមករាកន្លងទៅ។ ក្នុងពេលជាមួយគ្នានោះ
មុខសញ្ញារបស់ IS ចំនួន ៣០ នាក់ត្រូវបានកំទិចក្នុងការ វាយប្រហារតាមផ្លូវ
អាកាសនៅអ៊ីរ៉ាក់ចាប់ពីថ្ងៃទី ៦ កុម្ភៈ ផងដែរ។ នាថ្ងៃទី ៧ កុម្ភៈ កំលាំងប្រដាប់
អាវុធ Jordan (JAF) បានឲ្យដឹងថា៖ ប្រទេសនេះបានបំផុសបណ្ដាការវាយ
ប្រហារតាមផ្លូវអាកាសថ្មីប្រឆាំង IS ថ្ងៃទី ៣ ជាបន្តបន្ទាប់ក្រោយពីករណី
អ្នកបើកយន្តហោះ Jordan ត្រូវបាន IS សម្លាប់។ ក្នុងសេចក្តីថ្លែងការណ៍
លើគេហទំព័រណ៍របស់ខ្លួន JAF បានឲ្យដឹងថា៖ កំលាំងនេះបានបំផ្លេចបំផ្លាញ
ឃ្លាំង អាវុធនិងមជ្ឈមណ្ឌលវឹកហាត់របស់ IS។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ Jordan លោក Hussein al Majali បានប្រកាសថា៖ ប្រទេសនេះប្តេជ្ញា
កំទិចបណ្ដាជន ប្រដាប់អាវុធ IS ទាំងអស់៕