កំលាំងនគរបាលពង្រីកកំលាំងចំរុះក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យឆ្នាំ២០១៥

កំលាំងនគរបាលពង្រីកកំលាំងចំរុះក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យឆ្នាំ២០១៥ - ảnh 1
កំលាំងនគរបាលពង្រីកកំលាំងចំរុះក្នុងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យឆ្នាំ២០១៥ (VOV)

        Vovworld-នារសៀលថ្ងៃទី២៤មករា ក្រសួងនគរបាលវៀតណាមបានប្រជុំ
​វាយតំលៃការងារតស៊ូប្រយុទ្ធប្រឆាំងបទល្មើសការពារសន្តិសុខសណ្ដាប់ធ្នាប់ខែ
មករាឆ្នាំ២០១៥និងអនុវត្តកម្មវិធីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សំរាប់
​និទាឃៈរដូវឆ្នាំ២០១៥។​ នៅទីនេះរដ្ឋមន្ត្រីក្រសួងនគរបាលលោក Tran Dai Quang
បានសង្កត់ធ្ងន់ថា បុណ្យតេតប្រពៃណិឆ្នាំ២០១៥ខាងមុខ ស្ថានភាព​សន្តិសុខ
សណ្ដាប់ធ្នាប់នឹងស្មុគ្រស្មាញជា។ ប្រការនេះទាមទារកំលាំង​នគរបាល​ត្រូវប្រមូលផ្ដុំ
កំលាំងមធ្យោបាយសហការជាមួយស្ថាប័នផ្នែកនានាដើម្បីពង្រីក​កំលាំងចំរុះម្ចាស់ការ
ទប់ទល់តស៊ូតប់ស្កាត់ឧបាយកលប្រឆាំងរបស់កំលាំងអមិត្តនិងបទល្មើស។ លោក
រដ្ឋមន្ត្រីបានសំណូមពរនគរបាលគ្រប់អង្គភាពដំបន់​ជំរុញ​ឃោសនាចលនាប្រជាជន
ម្ចាស់ការបង្កាទប់ទល់ដោះស្រាយម៉ឺងម់ាត់រាល់អំពើរ​រំលោភច្បាប់ ចាត់តាំងកំលាំង
ដោះស្រាយទាន់ពេលវេលាសំណុំបែបបទឆ្លង​ដែន​បង្កលក្ខណៈសំរាប់ភ្ញៀវទេសចរណ៍
ជនវៀតណាមនៅឯបរទេសមករួម​សប្បាយអំណរនិទាឃៈរដុវទទួលបុណ្យតេតនិង
ចូលរួមបណ្ដាពិធីបុណ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ