កំលាំងប្រឆាំងស៊ីរីបង្កើតរដ្ឋាភិបាលជាបណ្តោះអាសន្ន

(VOVworld) – នាថ្ងៃទី ១៨ មិនា កំលាំងប្រឆាំងស៊ីរីបានមានកិច្ចប្រជុំអំពីការបង្កើត
រដ្ឋាភិបាលជាបណ្តោះអាសន្ន នៅទីក្រុង Istabul ទួគី។ ថ្លែងមតិចំពោះមុខមជ្ឍដ្ឋាន
សារព័ត៌មាន សមាជិកមួយរូបនៃសម្ព័ន្ធភាពជាតិប្រឆាំងស៊ីរីបានឲ្យដឹងថា៖ភារកិច្ច
ស្នូលរបស់រដ្ឋាភិបាលជាបណ្តោះអាសន្ននេះគឺគ្រប់គ្រងស្ថានភាពឆ្លើយតបនឹងត
ម្រូវការចាំបាច់ក្នុងជីវភាពរស់នៅ ក៏ដូចជា ធានាសុវត្តិភាពសំរាប់ប្រជាជនស៊ីរី។
ភ្លាមមួយរំពេចរដ្ឋាភិបាលស៊ីរីបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះកាយវិការនេះ
របស់ភាគីប្រឆាំងនៅស៊ីរី។ សមាជិកនៃរដ្ឋាភិបាលស៊ីរីមួយរូបបានចាត់ទុកថា៖ កំលាំង
ប្រឆាំងកំពុងគាំទ្របណ្ដាផលប្រយោធន៍នៃប្រទេសខាងក្រៅនិងខំប្រឹងប្រែងបំបែក
បំបាកផ្ទៃក្នុងរបស់ស៊ីរី។ អាមេរិកនិង អ.ស.ប. បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះ
ការផ្តើមគំនិតពោលខាងលើនិងចាត់ទុកថា៖ ស៊ីរីត្រូវប្រមូលផ្តុំទៅលើការផ្ទេប្តូរនយោ
បាយ នាបច្ចុប្បន្ន។ ទោះបីជា សម្ព័ន្ធភាពជាតិប្រឆាំងស៊ីរីបានអះអាងថា៖ ការបង្កើត
រដ្ឋាភិបាលជាបណ្តោះអាសាន្នគឺជាដំណោះស្រាយតែមួយគតសំរាប់វិបត្តិនៅស៊ីរី។
ប៉ុន្តែ បណ្ដាអ្នកជំនាញការបានវិភាគថា៖កាយវិការនេះនឹងបំផ្លាញរាល់ការខំប្រឹងប្រែង
សន្តិភាពរបស់សហគមន៍អន្តរជាតិ និងអាចនាំស៊ីរីធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលបង្ហូរឈា
មមួយទៀត៕

កំលាំងប្រឆាំងស៊ីរីបង្កើតរដ្ឋាភិបាលជាបណ្តោះអាសន្ន - ảnh 1
កំលាំងប្រឆាំងស៊ីរី (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ