កំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងបណ្ដាប្រទេសនៅមជ្ឈឹមបូរព៌ារកើនឡើងយ៉ាងខ្លាំង

កំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងបណ្ដាប្រទេសនៅមជ្ឈឹមបូរព៌ារកើនឡើងយ៉ាងខ្លាំង - ảnh 1
តំបន់មជ្ឈឹមបូរព៌ារគឺជាទីផ្សារមានសក្តា នុភាពជាច្រើនសំរាប់
បណ្ដាមុខទំនិញម្ហូបអាហាររបស់វៀតណាម (Image: Vietnam+)

(VOVworld) - តាមនាយកដ្ឋានទទួលបន្ទុកទីផ្សារនៅទ្វីបអាហ្វ្រិក អាស៊ីខាងលិច
អាស៊ីខាងត្បូង ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ ក្នុង
រយៈពេល​ ៧ ខែ កន្លងមក កំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងបណ្ដា
ប្រទេសនៅមជ្ឈឹមបូរព៌ារទទួលបាន ៥ ពាន់ ៣៨០ លាន ដុល្លាអាមេ រិក។ ក្នុងនោះ តំលៃប្រាក់នាំចេញក្រុមផលិតផលរបស់វៀតណាម ដូចជា ទូរសព្ទចល័ត តម្បាញ
កាត់ដេរ ជលផល កសិផល ជាដើម ទទួលបាន ២ ពាន់ ៧៥០ លាន ដុល្លាអាមេរិក។ តំបន់មជ្ឈឹមបូរព៌ារគឺជាទីផ្សារមានសក្តានុភាពជាច្រើនសំរាប់បណ្ដាមុខទំនិញម្ហូប
អាហាររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ