កែលំអរ និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនៅតំបន់ដីសណ្តទន្លេ Cuu Long
(VOVWORLD) - គម្រោងនេះរួមមានកញ្ចប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹក ការបង្ហូរទឹក និងប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីឆ្លើយតបនឹងតម្រូវការចាំចាច់សម្រាប់បណ្ដាខេត្ត នៅតំបន់ដីសណ្តទន្លេ Cuu Long។
ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long (រូបថត៖ VNA) |
នារសៀលថ្ងៃទី ៥ ខែមិនា គណប្រតិភូនៃ ធនាគារពិភពលោក (WB) ដឹកនាំដោយលោក David Lord ប្រធានគម្រោង “ ការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាពរួមបញ្ជូលគ្នាសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long” - ធនាគារពិភពលោក (WB) បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang ស្ដីពីការកែលម្អ និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹករបស់ខេត្ត An Giang។
អញ្ជើញថ្លែងនៅទីនេះ លោក David Lord ប្រធានគម្រោង បានស្នើឲ្យខេត្ត An Giang យកចិត្តទុកដាក់លើការប្រមូលសំរាមរឹង ដើម្បីបញ្ជៀសការបំពុលប្រភពទឹក។ ដើម្បីធានាថា គម្រោងនេះនឹងត្រូវបានដាក់បញ្ជូលទៅក្នុងផែនការវិនិយោគរយៈពេលមធ្យមនោះ WB បានស្នើឲ្យខេត្ត An Giang ឆាប់ផ្ញើសំណើរចុះបញ្ជីវិនិយោគលើគម្រោងនេះ ទៅកាន់ WB និងក្រសួងផែនការនិងវិនិយោគ ក្រសួងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ជូលគម្រោងនេះទៅក្នុងផែនការវិនិយោគសារធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២១-២០២៥ ។
សូមបញ្ជាក់ដែរថា គម្រោងនេះរួមមានកញ្ចប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹក ការបង្ហូរទឹក និងប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីឆ្លើយតបនឹងតម្រូវការចាំចាច់សម្រាប់បណ្ដាខេត្ត នៅតំបន់ដីសណ្តទន្លេ Cuu Long ដែលកំពុងរងផលប៉ះពាល់ជាអវិជ្ជមាននៃគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃ និងការបំពុលទឹកនាបច្ចុប្បន្ននេះផងដែរ៕