កសិកម្មវៀតណាមត្រូវមានគោលនយោបាយព្រមៗគ្នាដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត
(VOVWORLD) /  
|
កសិកម្មវៀតណាមត្រូវមានគោលនយោបាយព្រមៗគ្នាដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត (កាសែត Ninh Binh) |
Vovworld-នៅសិក្ខាសាលា “ផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងកសិកម្ម”ដែលបានរៀបចំនាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) រដ្ឋមន្ត្រីក្រសួង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បានសង្កត់ធ្ងន់ថា ក្នុង
រយៈពេលខាងមុខ ផ្នែកកសិកម្មវៀតណាមត្រុវមានគោលនយោបាយព្រមៗគ្នា
ដើម្បីផ្សាភ្ជាប់ការទទួលខុសត្រូវក៏ដូចជាបែងចែកផលប្រយោជន៍ វិនិយោគទុន
និងវិទ្យាសាស្ត្របច្ចេកទេសសមស្របដើម្បីជំរុញរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង
វិញ។ រដ្ឋមន្ត្រី Nguyen Quan បានឲ្យដឹងថា៖
“វៀតណាមដល់ឆ្នាំ២០២០បានក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិស
ទំនើបត្រូវផ្អែកទៅលើគ្រឹះស្ថានកសិកម្ម។ កសិកម្មនៅដើរតួនាទីគន្លឹះក្នុងការនាំ
ចេញនិងមានអាត្រាក្នុងខឿនសេដ្ឋកិច្ច។ បញ្ហានាបច្ចុប្បន្នគឺផ្លាស់ប្តូរថ្មីក្នុងកសិកម្ម
យ៉ាងម៉េច។ ទន្ទឹមនឹងយន្តការគោលនយោបាយរបស់រដ្ឋនោះ ការអនុវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យាទៅផលិតកម្មដល់ដំណាក់កាលនេះមានចរិតលក្ខណៈសំរេចកំណត់៕”
-VOVWORLD