កសិករវៀតណាមត្រៀមជាស្រេចសម្រាប់កសិកម្ម៤.០
(VOVWORLD) -វេទិកាកសិកម្មវៀតណាមលើកទី២ក្រោមប្រធានបទ “កសិករវៀតណាមត្រៀមខ្លួនជា ស្រេចសម្រាប់កសិកម្ម៤.០” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤តុលានៅទីក្រុងហាណូយ ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅក្នុងវេទិកា |
អញ្ជើញថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះ អាងថា វិស័យកសិកម្មវៀតណាមនាពេលកន្លងទៅមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ហើយពាណិជ្ជសញ្ញាទំនិញកសិផលរបស់ វៀតណាមមានវត្តមាននៅមជ្ឈមណ្ឌល ពាណិជ្ជកម្មនិងផ្សារទំនើបរបស់ប្រទេសជាច្រើនលើទូទាំងពិភពលោក។ តាមនោះ វិស័យកសិកម្មវៀត ណាម ត្រូវបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០ អភិវឌ្ឍ ន៍តាមទិសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់៖
“អត្តចរិតនៃបដិវត្តន៍ឧស្សាហកម្ម៤.០គឺជាការអនុវត្តសមិទ្ធិផល បច្ចេក វិទ្យាដោយ ផ្លាស់ប្តូរវិធីសាស្ត្រផលិតកម្ម។ កសិកម្ម៤.០ គឺធ្វើការលើវាលស្រែតាមរយៈវិធីសាស្ត្រ បញ្ជាពីចម្ងាយ ដើម្បី បង្កើនប្រ សិទ្ធភាពនៃដំណើការផលិតកម្ម លើកកំពស់គុណភាពកសិផល កែ លំអជីវភាពរស់នៅនិងធ្វើមានបានជូនប្រជាកសិករ។ កសិកម្ម៤.០ រួមមាន ការដាំដុះនិងចិញ្ចឹកសត្វ ស្រាវជ្រាវការផ្លាស់ប្តូរនិងផលិតកម្មជាដើម”៕