កសាងកងទ័ពរឹងមាំអំពីនយោបាយ ស្មោះត្រង់ដាច់ខាតជាមួយមាតុប្រទេសជាមួយបក្សនិងប្រជាជន
(VOVWORLD) -នាថ្ងៃទី២៦ធ្នូ នៅទីក្រុងហាណូយ បក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រទេសវៀត ណាម បានរៀបចំសន្និសីទយោធាទូទាំងប្រទេស សំដៅវាយតម្លៃនូវលទ្ធផលដឹកនាំ បញ្ជាណែនាំការអនុវត្តភារកិច្ចយោធា ការពារជាតិឆ្នាំ២០១៧ និងអនុវត្តភារកិច្ចយោធា ការពារជាតិឆ្នាំ២០១៨។
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ កសាងកងទ៍ពរឹងមាំអំពីនយោបាយ ស្មោះត្រង់ដាច់ខាតជាមួយមាតុប្រទេស ជាមួយបក្ស និងប្រជាជន |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong លេខាបក្សទ័ពមជ្ឈឹម បានស្នើរថា ឆ្នាំ២០១៨ជាឆ្នាំពោរពេញទៅដោយអត្ថន័យសំខាន់ ដែលជាឆ្នាំបន្តអនុវត្តសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សនិងសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សទ័ពយោធាលើកទី១០។
លោកអគ្គលេខាបានសង្កត់ធ្ងន់ថា កងទ័ពត្រូវរក្សារឹងមាំនូវតួនាទីស្នូលក្នុងការ កសាងខឿនការពារប្រជាជនទាំងមូល សមរភូមិការពារប្រជាជនទាំងមូល ដោយផ្សា ភ្ជាប់ជាមួយសមរភូមិសន្តិសុខរឹងមាំ។ លោកអគ្គលេខាបានក្រើនរំលឹកឲ្យកងទ័ពឲ្យ មាំមួនអំពីនយោបាយ ស្មោះត្រង់ដាច់ខាតជាមួយមាតុប្រទេស ជាមួយបក្សនិងប្រជា ជនផងដែរ៕