កសាងក្បាលម៉ាស៊ីរដ្ឋបាលរដ្ឋល្អប្រសើមានសុពលភាពនិងប្រសិទ្ធិភាព

(VOVWORLD) -បន្តសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នាថ្ងៃទី ៣០តុលា នៅទីក្រុងហាណូយ អង្គប្រជុំបានពិភាក្សាអំពីការអនុវត្តគោលនយោបាយ ច្បាប់ ស្តីពីកំណែទម្រង់ការរៀបចំក្បាលម៉ាស៊ីនរដ្ឋ បាលរដ្ឋដំណាក់កាល២០១១-២០១៦។ 
កសាងក្បាលម៉ាស៊ីរដ្ឋបាលរដ្ឋល្អប្រសើមានសុពលភាពនិងប្រសិទ្ធិភាព - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤  

អង្គប្រជុំបានចាត់ទុកថា បច្ចុប្បន្ន ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋទទើស ទទែង ហើយមិនសូវមានប្រសិទ្ធិភាព។ សមាជិក សមាជិកាបានស្នើឲ្យបន្តពង្រឹងគោល នយោបាយ ច្បាប់ស្តីពីកំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលដោយព្រមៗគ្នា ត្រឹមត្រូវ និងមានគុណភាពខ្ពស់។ លោក Phung Duc Tien សមាជិកសភាមណ្ឌល Ha Nam បានរួមមតិថា៖

        “ខ្ញុំស្នើនូវដំណោះស្រាយគឺបន្តពង្រឹងនិងដាក់ឲ្យដំណើរការប្រព័ន្ធរដ្ឋាភិបាល អេឡិចត្រូនិកយ៉ាងឆាប់ៗ។ នេះជាទំនោចំបាច់ក្នុងសម័យអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ កសាងយន្តការទាក់ទងគ្នាទៅវិញទៅមករបស់ប្រជាជនជាមួយប្រព័ន្ធ រដ្ឋបាលជាតិ ដោយយកការពេញចិត្តរបស់ប្រជាជនធ្វើជាប្រដាប់វាស់ វាយតម្លៃនូវ សុពលភាព ប្រសិទ្ធិភាពនៃការកំណែទម្រង់ក្បាល់ម៉ាស៊ីនរដ្ឋបាលនៅវៀតណាម កសាងខឿនរដ្ឋ បាលស្ថាបនានិងបំរើប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ