កសាងក្របខ័ណ្ឌច្បាប់ស្តីពីទ្រព្យសម្បត្តិឌីជីថលនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែសីហា នៅទីក្រុងហាណូយ វិបផតថលទិន្នន័យជាតិវៀតណាម បានរៀបចំជំនួបពិភាក្សា “គោលនយោបាយពន្ធ - ទ្រព្យសម្បត្តិឌីជីថល និងទំនួលខុសត្រូវរបស់សាជីវកម្ម”។

នៅក្នុងសម័យពិភាក្សានេះ គណៈប្រតិភូបានឲ្យដឹងថា ក្រសួងព័ត៌មាន និងទួរគមនាគមន៍ ត្រូវបានប្រគល់ឲ្យធ្វើជាអង្គភាពដឹកណាំការអភិវឌ្ឍ និងយកមតិយោបល់យ៉ាងទូលំទូលាយនៅគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ លើសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងអនុម័តនៅសម័យប្រជុំនាពេលខាងមុខ។

កសាងក្របខ័ណ្ឌច្បាប់ស្តីពីទ្រព្យសម្បត្តិឌីជីថលនៅវៀតណាម - ảnh 1ជំនួបពិភាក្សា “គោលនយោបាយពន្ធ - ទ្រព្យសម្បត្តិឌីជីថល និងទំនួលខុសត្រូវរបស់សាជីវកម្ម”។ រូបថត៖ baochinhphu.vn

លោក Dau Anh Tuan អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលលើកដំបូង ក្នុងមាត្រាលេខ ៨ មានបទប្បញ្ញត្តិស្តីពីទ្រព្យសម្បត្តិឌីជីថល។ ដូច្នេះ ដើម្បីវៀតណាមក្លាយជាគោលដៅសម្រាប់វិនិយោគិនលើវិស័យបច្ចេកវិទ្យាឌីជីថល ត្រូវកសាងក្របខ័ណ្ឌច្បាប់ជាបណ្តើរៗ៖         “យើងត្រូវកសាងក្របខណ្ឌច្បាប់ជាបណ្តើរៗ។ នៅពេលមានក្របខណ្ឌច្បាប់ហើយ ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយសិទ្ធិនិងផលប្រយោជន៍របស់អ្នកចូលរួមក្នុងវិស័យនេះត្រូវបានការពារ។ បច្ចុប្បន្ននេះ មានប្រតិបត្តិការជាច្រើនទាក់ទងនឹងទ្រព្យសម្បត្តិឌីជីថល ប្រសិនបើយើងមិនមានក្របខ័ណ្ឌច្បាប់ទេ ការធ្វើប្រតិបត្តិការទាំងនេះពិតជាមានហានិភ័យខ្ពស់ ហើយបុគ្គលពាក់ព័ន្ធមិនត្រូវបានការពារនោះទេ។ ដូច្នេះហើយ យើងជឿជាក់ថា វៀតណាមត្រូវពិចារណានិងជំរុញក្របខ័ណ្ឌច្បាប់ស្តីពីទ្រព្យសម្បត្តិឌីជីថល និងប្រតិបត្តិការទាក់ទងនឹងទ្រព្យសម្បត្តិឌីជីថល ឱ្យបានឆាប់ៗ”។

ក្នុងឆ្នាំ ២០២១ - ២០២២ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនមានទ្រព្យសម្បត្តិឌីជីថលច្រើនបំផុតទាំងបីនៅលើពិភពលោក ដោយមាន ២១% នៃប្រជាជនវៀតណាមមានទ្រព្យសម្បត្តិឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ